COVID-19
ជាតិ
COVID-19៖ សម្ដេច​ហ៊ុន សែន បន្ត​រំលឹក​ពលរដ្ឋ​ឲ្យ​ការពារ​ខ្លួន ខណៈ​ពិភពលោក​មាន​ជិត​៦.៩​លាន​ករណី​
06, Jun 2020 , 4:42 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលទទួលព្រះរាជដំណើរយាងនិវត្តពីក្រុងប៉េកាំង​របស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា កាលពីថ្ងៃទី១១ ខែឧសភា។ រូបថត AFP
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលទទួលព្រះរាជដំណើរយាងនិវត្តពីក្រុងប៉េកាំង​របស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា កាលពីថ្ងៃទី១១ ខែឧសភា។ រូបថត AFP
​ភ្នំពេញ​៖ ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​កម្រិត​ទាប ហើយ​ចំនួន​អ្នក​ព្យាបាល​ជាមាន​ចំនួន​ច្រើន​ក៏ដោយ ប៉ុន្តែ សម្តេច ហ៊ុន សែន នៅតែ​បន្ត​រំ​ឮ​ក​ដល់​ពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន ខណៈ​ជំងឺ​នេះ​នៅតែមាន​លើ​ពិភពលោក​។



​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ពលរដ្ឋ​កុំ​ភ្លេចខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​ឡើយ ដោយ​ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល​លាងដៃ ឬ​ទឹក​អាល់កុល ។ ជាមួយគ្នានេះ សម្ដេច​ក៏បាន​រំ​ឮ​ក​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច ត្រូវ​បន្ត​ពិនិត្យ​នៅតាម​ភោជនីយដ្ឋាន ផ្សា​តូច​-​ធំ និង​ទីកន្លែង​ប្រជុំជន ដែល​ត្រូវតែ​មានទឹក​អាល់កុល នឹង​ជែ​ល​លាងដៃ​សម្រាប់​អតិថិជន​។​
 
​ជាពិសេស​គឺ​នៅតាម​គ្លីនិក និង​មន្ទីរពេទ្យ​គឺ​ត្រូវតែមាន​ជែ​ល ឬ​ទឹក​អាល់កុល និង​ម៉ាស​សម្រាប់​មនុស្ស​ចេញចូល ដើម្បី​ការពារ​ការឆ្លង​រាលដាល​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។​
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី ៦ ខែ មិថុនា​នេះ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន ១២៥​នាក់ ក្នុងចំណោម​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១២៣​នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​កើត​ជិត​៦.៩​លាន​នាក់  ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង ៣.៣​លាន​នាក់ និង​ស្លាប់​ជិត​៤០​ម៉ឺន​នាក់​។​
 
​បន្ថែម​ពីលើ​នេះ សម្តេច​ក៏បាន​អរគុណ​ផងដែរ​ដល់​អ្នក​សា​ព័ត៌មាន វិទ្យុ ទូរទស្សន៍ និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​អន​ឡាញ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​កូ​វីដ​-១៩​ទាន់​ហេតុការណ៍ និង​អំពី​វិធី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​៕
 

Tag:
 កូ​វីដ​-១៩
 ​សម្ដេច​
© រក្សាសិទ្ធិដោយ thmeythmey.com