ជាតិ
GEF នឹង​ផ្តល់ជំនួយ​ដល់​សហគមន៍​ការពារ​ធម្មជាតិ​ចំនួន​៥​នៅ​មណ្ឌលគិរី ពោធិ៍សាត់ និង​ព្រះវិហារ​
07, Jun 2020 , 6:59 pm        
រូបភាព
រូបភាពីក្រសួងបរិស្ថាន
រូបភាពីក្រសួងបរិស្ថាន
​ភ្នំពេញ​៖ មូលនិធិ​បរិស្ថាន​សាកល (GEF)  នឹង​ផ្ដល់ជំនួយ​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៥ ក្នុង​ខេត្ត​ចំនួន​៣ ដូចជា​ខេត្តមណ្ឌលគិរី​, ខេត្ត​ពោ​ធ៍​សាត់ និង​ខេត្តព្រះវិហារ ហើយ​ជំនួយ​នោះ​នឹង​ផ្ដល់​តាមរយៈ​អង្គការសហប្រជាជាតិ UNDP សម្រាប់​អភិវឌ្ឍ​សហគមន៍​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។


  
​តាមរយៈ​កិច្ចប្រជុំ រវាង​នាយកដ្ឋាន​ជីវភាព​សហគមន៍ និង​គណៈកម្មការ​វាយតម្លៃ​ថ្នាក់ជាតិ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ GEF នឹង​ផ្ដល់ជំនួយ​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៥ តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP) ដើម្បី​អភិវឌ្ឍ​សហគមន៍​ទាំងនោះ​។ 
 
​តំបន់​សហគមន៍​ចំនួន​៥​ដែល​ត្រូវ​អភិវឌ្ឍ រួមមាន សហគមន៍​ការពារ​ធម្មជាតិ ភ្នំ​ណា​ម​លៀ និង​មណ្ឌល​យ៉​ន ក្នុង​ខេត្តមណ្ឌលគិរី សហគមន៍​តំបន់ការពារធម្មជាតិ រាំង​ខ្វាវ និង​ភ្នំ​ទំព័រ ក្នុង​ខេត្តពោធិ៍សាត់ និង​សហគមន៍​តំបន់ការពារធម្មជាតិ ជាំ​ពេន ក្នុង​ខេត្តព្រះវិហារ​។​
 
​ក្នុងចំណោម​សហគមន៍​ទាំង​៥ សហគមន៍​ចំនួន​២ ដូចជា​ភ្នំ​ទំព័រ និង​ជាំ​ពេន នឹងត្រូវ​បំពេញ​លក្ខខណ្ឌ ក្នុងការ​ស្នើសុំ​ឯកសារ​ភាព​ពី​ក្រសួងបរិស្ថាន លើ​ការអនុញ្ញាត​ពង្រីក​ផ្ទៃ​ដីព្រៃ​សហគមន៍ លើ​ទីតាំង​គ្រោង​ធ្វើ​ទេសចរណ៍ធម្មជាតិ​ផងដែរ​៕
 
 
 
 

Tag:
 តំបន់ការពារធម្មជាតិ មណ្ឌលគិរី ពោធិ៍សាត់ ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com