COVID-19
អន្តរជាតិ
COVID-19៖ ហ្វីលីពីន​រកឃើញ​៥៥៥​ករណី​ថ្មី ខណៈ​អ្នកស្លាប់​ឡើងដល់​ជាង​១០០០​នាក់
07, Jun 2020 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងសុខាភិបាល​ហ្វីលីពីន​បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​៥៥៥​ករណី​បន្ថែម និង​ស្លាប់​៩​នាក់​ទៀត ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើងដល់​ជិត​២ ២០០០​ករណី ស្លាប់​១០០៣​នាក់ និង​សះស្បើយ​ជាង​៤៥០០​នាក់​។

  
 
​គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​៧ ខែមិថុនា នេះ ហ្វីលីពីន​ក្លាយជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​លំដាប់​ទី​៣​នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​សិង្ហ​បុរី (​ជិត​៣៨០០០​ករណី​) និង​ឥណ្ឌូណេស៊ី (​ជាង​៣​ម៉ឺន​ករណី​) តែ​នាំមុខ​ម៉ាឡេស៊ី (​ជាង​៨៣០០​ករណី​) និង​ថៃ (​ជាង​៣១០០​ករណី​)​។​
 
​ហ្វីលីពីន​ក្លាយជា​ប្រទេស​ទី​២​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​អ្នកស្លាប់​លើស​១០០០​នាក់ ខណៈ​ឥណ្ឌូណេស៊ី ឡើងដល់​១៨០១​នាក់​។ សិង្ហ​បុរី​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ មាន​អ្នកស្លាប់​តែ​២៥​នាក់​ប៉ុណ្ណោះ ខណៈ​ម៉ាឡេស៊ី មាន​១១៧​នាក់​។​
 
​កម្ពុជា​ទើប​រកឃើញ​ករណី​ទី​១២៦ ប៉ុន្តែ​ដូចជា​វៀតណាម ទី​ម័​រ​ខាងកើត និង​ឡាវ​ផងដែរ កម្ពុជា មិនមាន​ករណី​ស្លាប់​ដោយសារ COVID-19 នោះឡើយ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com