អន្តរជាតិ
អាយុ​ជិត​៩៥​ឆ្នាំ លោក Mahathir នៅតែ​អាច​ជិះ​កង់​ហាត់ប្រាណ​បាន​៩​គីឡូម៉ែត្រ​
08, Jun 2020 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mohamad​ដែល​នឹង​គម្រប់​ខួប​អាយុ​៩៥​ឆ្នាំ នា​ថ្ងៃទី​១០ ខែកក្កដា ខាងមុខ បាន​ជិះ​កង់​ហាត់ប្រាណ​នៅ​ជុំវិញ​បឹង​ក្នុង​ក្រុង Putrajaya នា​ថ្ងៃ​ឈប់សម្រាក​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ស៊ុលតង់ ហាជីអាម៉ាត្សា​។​





​ជាមួយនឹង​ឃ្លី​ប​វីដេអូ​ពី​សកម្មភាព​របស់ខ្លួន លោក Mahathir បាន​បញ្ជាក់ថា លោក​ធ្វើបាន​សម្រេច​ក្នុង​ចម្ងាយ​៩​គីឡូម៉ែត្រ​ជុំវិញ​បឹង​។ «​ចូរ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់​អ្នក និង​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់​»​។ នេះ​ជា​សារ​ទូន្មាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ដែលមាន​វ័យ​ចំណាស់​ជាងគេ​លើ​លោក​។​

​បើ​ប្រៀបធៀប​ទៅនឹង​កាលពី​ឆ្នាំ​២០១៩ លោក Mahathir ជិះ​បាន​ចម្ងាយ​តិចជាង​២​គីឡូម៉ែត្រ​។ នៅក្នុង​ឃ្លី​ប​វីដេអូ អតីត​មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ ក៏បាន​លើកឡើង​ពី​ទស្សនៈ​មួយ​ថា​៖ «​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកដឹកនាំ អ្នក​ត្រូវតែ​មានគំនិត បើ​មិន​ដូច្នោះ​ទេ អ្នក​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ដែល​ចាំតែ​ធ្វើតាម​គេ​ប៉ុណ្ណោះ​»៕



© រក្សាសិទ្ធិដោយ thmeythmey.com