អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo Y30 នៅ​កម្ពុជា គឺ​ទទួលបាន​ការគាំទ្រ​ខ្លាំង​លើស ការរំពឹងទុក​!
09, Jun 2020 , 11:23 am        
រូបភាព
​ក្រោយពី​បានប្រកាស​លក់​ជា​ផ្លូវការ ត្រឹមតែ​រយៈពេល​១​សប្តាហ​តែប៉ុណ្ណោះ vivo Y30   ទទួលបាន​ការគាំទ្រ​ខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​នៅ​កម្ពុជា ដោយ​គិត​ត្រឹម​ថ្ងៃនេះ គឺមាន​ការលក់​ដាច់​លើសពី​ការរំពឹងទុក​។ នេះ​សបញ្ជាក់ ថា​ស្មា​ត​ហ្វូ​ន Y30 គឺ​ពិតជា​អាច​ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ខ្លាំង​មែនទែន ទាំង​សមត្ថភាព រូបរាង ក៏ដូចជា​តម្លៃ​សមរម្យ ត្រឹមតែ $169​។
 
​ស្មា​ត​ហ្វូ​ន vivo Y30 មានភ្ជាប់​មក​ជាមួយនឹង​រូបរាង​ទាន់សម័យ ថាមពល​ថ្ម​ធំ 5000mAh បំពាក់​ដោយ​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ ក្រោយ​អេក្រង់​។ សម្រាប់​ផ្នែក​កាមេរ៉ា របស់​ស្មា​ត​ហ្វូ​ន Y30 វិញ ចំពោះ​កាមេរ៉ា​ខាងមុខ​មាន​ទំហំ 8MP ដែរ​អាច​ថតរូប Selfie ខ្លួនឯងបាន​យ៉ាង​ស្រស់ស្អាត និង​មាន​ទំនុកចិត្ត​។ ចំណែក​កាមេរ៉ា​ក្រោយ AI ចំនួន 4 គ្រាប់​។ គ្រាប់​ទី 1 មាន​កាមេរ៉ា​គោល​ទំហំ 13MP ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​ផ្តិត​យក​នូវ​រូបភាព បាន​ច្បាស់ សាច់​រូបភាព​ម៉ត់​ល្អ ជាមួយនឹង​កម្រិត​រូបភាព​បាន​កាន់តែ​ប្រសើរ ស្រស់ស្អាត​បែប​ធម្មជាតិ​។ គ្រាប់​ទី 2 កាមេរ៉ា 8MP wide-Angle ដែល​យើង​អាច​ផ្តិត​យក​រូបភាព​បាន​ទៅដល់ 120 ដឺ​ក្រេ​។ គ្រាប់​ទី 3 ទំហំ 2MP Super Macro យើង​អាច​ផ្តិត​យក​រូបភាព ដោយ​ប្រើ​គំលាត​ពី​វត្ថុ​ដែល​យើង​ចាប់យក 4CM នោះ យើង​នឹង​ឃើញ​ពី​គុណភាព​នៃ​រូប ដែល​វា​អាច​ចាប់យក​ភាព​ល្អិត នៃ​រូបភាព​បាន​យ៉ាងច្បាស់​។ មួយ​គ្រាប់​ចុងក្រោយ​មាន 2MP ដែលជា​លែ​ន​ជំនួយ​ការថតរូប​បែប​ព្រាល​។​
 



​ស្មា​ត​ហ្វូ​ន vivo Y30 នេះ​បាន​រចនា​ឡើង ដោយ​ការបង្ហាញ​ចេញមក ជាមួយ​ជម្រើស​ថ្មី 2 ពណ៌ ៖ ពណ៌​ខៀវ Dazzle blue  និង​ពណ៌​ស Moonstone white​។ មាន Ram 4GB និង Rom 64GB ដែល​ងាយស្រួល​ក្នុងការ​រក្សាទុក​នូវ​រាល់​វីដេអូ តន្ត្រី និង​រូបភាព​ថែម​ទៀតផង​។ ស្មា​ត​ហ្វូ​ន​នេះ ភ្ជាប់​ជាមួយនឹង​អេក្រង់ Ultra O Screen មាន​ទំហំ 6.47 inch HD+ ដំណើរការ​ដោយ android 10 និង​ស្បែក Interface ប្រភេទ Fun touch OS 10 ដែល​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន vivo Y30 នេះ​គឺ​អស្ចារ្យ​បំផុត​ក្នុងការ​ប្រើប្រាស់ នៅពេលដែល​ទស្សនា​ទៅលើ​វីដេអូ ឬ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ Page ផ្លូវការ​របស់​ក្រុមហ៊ុន vivo Cambodia ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់លាក់​!
https://www.facebook.com/vivoCambodia/posts/1169362623410633
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com