COVID-19
ជាតិ
សង្គមជាតិ
កាសែត​វៀតណាម​ផ្សាយ​ថា យុវជន​វៀតណាម​ម្នាក់ ផ្ទុក​កូ​វីដ​-១៩ ពេល​ចេញពី​កម្ពុជា​
09, Jun 2020 , 9:19 pm        
រូបភាព
រូបពី AFP
រូបពី AFP
​​យុវជន​ជនជាតិ​វៀតណាម​វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវបាន​រកឃើញថា មាន​ជំងឺ​កូ​វីដ​-១៩ ពេល​ចេញពី​កម្ពុជា ទៅដល់​វៀតណាម​វិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​មួយ​ឈ្មោះ VN Express  នៅ​ថ្ងៃទី​៨ ខែមិថុនា ដោយសារ​ព័ត៌មាន​នេះ បាន​ដកស្រង់​ចេញពី​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​វៀតណាម​។​

 
​បើតាម VN Express យុវជន​វៀតណាម​នោះ បាន​ចេញពី​កម្ពុជា ធ្វើដំណើរ​តាម​ច្រកព្រំដែន Thuong Phuoc ហើយ​ចូល​ទៅដល់​វៀតណាម កាល​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០២០​។ VN Express សរសេរថា ពេលធ្វើ​តេស្ត​លើកដំបូង យុវជន​នោះ មិនមាន​ជំងឺ​កូ​វីដ​-១៩​ឡើយ ប៉ុន្តែ​ពេលធ្វើ​តេស្ត​លើក​ពីរ កាលពី​ថ្ងៃទី​៧ ខែមិថុនា ក៏​រកឃើញ​ជំងឺ​កូ​វីដ​-១៩​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​ទាំងពីរ គឺ​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន និ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បានឡើយ ដោយសារ​ពួកគាត់ ពុំ​លើក​ទូរស័ព្ទ​។ 
 
​មកដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ វៀតណាម មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ៣៣២​នាក់ ជាសះស្បើយ​៣១៦​នាក់ ហើយ​កម្ពុជា មាន​អ្នក​ឆ្លង​១២៦​នាក់ ជាសះស្បើយ​១២៤​នាក់​។ កម្ពុជា​និង​វៀតណាម មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ឡើយ​៕
 
 

Tag:
 កម្ពុជា​
  វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com