លោក អ៊ិ​ច ចន្ថា អ្នកនិពន្ធ​បទ​«​កណ្ដៀវ​អូន​...​» និង «ស្រណោះអង្រែ» ​សន្យា​កែខ្លួន​
ជាតិ
សិល្បះ
លោក អ៊ិ​ច ចន្ថា អ្នកនិពន្ធ​បទ​«​កណ្ដៀវ​អូន​...​» និង «ស្រណោះអង្រែ» ​សន្យា​កែខ្លួន​
10, Jun 2020 , 11:40 am        
រូបភាព
លោក អ៊ិច ចន្ថា រូប​ស្ដាំដៃ កំពុង​ឱន​សរសេរ (រូប​ផ្ដល់​ឱ្យ)
លោក អ៊ិច ចន្ថា រូប​ស្ដាំដៃ កំពុង​ឱន​សរសេរ (រូប​ផ្ដល់​ឱ្យ)
​ភ្នំពេញ​៖ លោក អ៊ិ​ច ចន្ថា បាន​ទទួលស្គាល់ថា បទ​ចម្រៀង​របស់ខ្លួន​ពិតជា​បាន ប្រើពាក្យ​ពេចន៍​អសុរ​ស ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​សង្គម និង​ធ្វើឱ្យ​មហាជន​មានការ​មិន​ពេញចិត្ត និង​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​តម្លៃ​សីលធម៌​សង្គម​ពិតមែន​។ បទ​ចម្រៀង​បង្កប់ន័យ​អាសគ្រាម ដែល​លោក អ៊ិ​ច ចន្ថា តែង​និពន្ធ​នោះ មាន​បទ​«​កណ្ដៀវ​អូន​...​» និង​បទ​«​ស្រណោះ​អង្រែ​»​។​



​អ្នកនិពន្ធ​ដែល​កើត​ឆ្នាំ​១៩៨១​រូបនេះ បាន​សន្យាថា នឹងមិន​តែង​និពន្ធ​បទ​ចម្រៀង ដែល​បង្កឱ្យមាន​ផលប៉ះពាល់ ដល់​វប្បធម៌​ជាតិ និង​សង្គម​តទៅទៀត​ឡើយ​។ លោក អ៊ិ​ច ចន្ថា បានធ្វើ​កិច្ចសន្យា​កែខ្លួន នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិ​ចិត្រសិល្បៈ ដែល​បាន​ហៅ​លោក ទៅ​អប់រំ​ណែនាំ នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា​នេះ​។​
 
​ក្រៅពី​ការសុំ​ទោស​ជា​សាធារណៈ ចំពោះ​កំហុស​របស់ខ្លួន អ្នកនិពន្ធ​បទ​ស​ម្រៀ​ង​ដែល​ធ្វើឱ្យ​មានការ​ថ្នាំងថ្នាក់​ចិត្ត​មហាជន​រូបនេះ ក៏បាន​សន្យាថា នឹង​ចុះបញ្ជី​ផលិតកម្ម​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ផងដែរ​៕
 

Tag:
 ចម្រៀង​
  សិល្បៈ​
 
© រក្សាសិទ្ធិដោយ thmeythmey.com