ពីនេះ ពីនោះ
សុខភាព
«បុរាណ» បើប្រើជា «បូរាណ» តើត្រូវដូចគ្នាដែរឬអត់?
× សម្រាប់ពលរដ្ឋដែលតែងតែប្រើប្រាស់ពាក្យ«បុរាណ» ប្រាកដជាសន្មតពាក្យនេះជាពាក្យត្រឹមត្រូវតែមួយគត់ ប៉ុន្តែបើតាមការបញ្ជាក់ពីវចនានុក្រម សម្តេច ជួន ណាត ពាក្យ «បុរាណ»អាចសរសេរ ជា «បូរាណ» ក៏បានដែរ។
វចនានុក្រមសម្តេច ជួន ណាត បានបញ្ជាក់ពាក្យ «បុរាណ»មានន័យថា ចាស់,ដែលកើតមានមុន និងយូរមកហើយ,ដែលធ្លាប់មានពីព្រេងនាយ។ គុណសព្ទ «បុរាណ» នេះភាគច្រើនប្រើភ្ជាប់នឹងនាមសព្ទឯទៀត ដូចជា បុរាណកាល(កាល ឬគ្រាពីដើម,កាលពីព្រេងនាយ),បុរាណពិធី(បែបបទីពីបុរាណ),បុរាណភណ្ឌ(របស់ចាស់,ទ្រព្យចាស់),បុរាណរាជ(ស្តេចពីព្រេងនាយ), បុរាណរាជ្យ(រាជ្យពីដើម), បុរាណវាទ(ពាក្យចាស់), បុរាណសម័យ(សម័យពីបុរាណ)។
នៅក្នុងន័យខាងលើនេះ ពលរដ្ឋអាចប្រើជា «បុរាណ» ក៏បាន ឬ«បូរាណក៏បាន»គឺសុទ្ធតែត្រឹមត្រូវដូចគ្នា គ្រាន់តែ ពាក្យ «បូរាណ» ត្រូវបានគេនិយមប្រើសម្រាប់តែនៅក្នុងកាព្យជាង។ ឧទាហរណ៍៖ អក្សរខ្មែរយើងសព្វថ្ងៃ អ្នកប្រាជ្ញលោកច្នៃតាមលំអាន ចាស់ព្រឹទ្ធាចារ្យពីបូរាណ ដែលបានហាត់រៀនតៗមក។ មួយយ៉ាងទៀតថា ខ្ញុំរៀនអក្សរជាតិ ពុំឃ្លៀងឃ្លាតក្លាយប៉ុន្មាន រៀនតាមបែបបូរាណ លោកគ្រូក៏បានពន្យល់ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com