អត្ថបទពាណិជ្ជកម្ម
គូស្នេហ៍​ជាច្រើន​គូ បាន​ទៅ​បើក​រង្វាន់​អាពាហ៍ពិពាហ៍​ឈ្នះ​ពី​ស្រា​បៀរ​កម្ពុជា ជា​បន្តបន្ទាប់ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ណូ​រ៉ោ​ម៉​ល
12, Jun 2020 , 5:17 pm        
រូបភាព
 ​អ្នកដំណើរ​ដែល​ឆ្លងកាត់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ណូ​រ៉ោ​ម៉​ល ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម ប្រហែលជា​សង្កេតឃើញ​ភាព​អ៊ូរ​អរ ដែល​កើតឡើង​នៅមុខ​ផ្សារ​ទំនើប​នេះ អស់​រយៈពេល​៣​ថ្ងៃ​ហើយ ចាប់តាំងពី​ថ្ងៃទី ៩ រហូតដល់​ថ្ងៃទី ១១ មិថុនា​មក ហើយ​អាច​នឹង​ងឿងឆ្ងល់​ថា​មាន​អ្វី​កើតឡើង​នៅ​ទីនោះ​។
 
​ជាក់ស្តែង អ្វីដែល​បានកើត​ឡើង​នោះ គឺ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានរៀបចំ​កម្មវិធី​ប្រគល់ រង្វាន់​ម៉ូតូ Zoomer X ចំនួន ១០០​គ្រឿង ទៅដល់​គូស្នេហ៍​ដែល​ឈ្នះ​បាន​រងា្វ​ន់ ពី​ការចាប់​ឆ្នោត​រង្វាន់​អាពាហ៍ពិពាហ៍​ស្រា​បៀរ កម្ពុជា ដែល​ពួកគេ​បាន​ទិញ​សម្រាប់​ទទួលភ្ញៀវ ក្នុង​ថ្ងៃ​ពិសេស  របស់​ពួកគេ​កន្លងមក​។ 


 
​រីឯ​លោកស្រី ប៉ិច សុ​ភី និង ស្វាមី ធន់ បូរី មកពី​ខេត្តកំពង់ចាម ក៏បាន​សម្តែង​ក្តីរំភើប​ថា​៖ « ពួក​ខ្ញុំ គ្រាន់តែ​ឮថា ក្រុមហ៊ុន​គេ​ចាប់បាន​ឈ្មោះ​ត្រូវ​រង្វាន់​ម៉ូតូ ខ្ញុំ​អរ​អើយ​អរ ព្រោះ​ចិត្ត​កំពុង​ស្រលាញ់​ម៉ូតូ Zoomer X នេះ​ផង​។ ណាមួយ​រាល់ថ្ងៃ កំពុង​ជិះ​ម៉ូតូ​ចាស់ ហើយ​ស្រមៃ​ថា​នឹង​សន្សំ​លុយ ទិញ​ម៉ូតូ​ម៉ាក​ហ្នឹង​ជិះ​តែម្តង​។ ស្រាប់តែ​មក​មានសំណាង​ពី​ស្រា​បៀរ កម្ពុជា នេះ​បាន​ហៅថា​លាភ​ចំៗ​តែម្តង​»​។ 
 



​ហើយ​កម្មវិធី​ប្រគល់​រង្វាន់​នេះ ក៏បាន​រួមបញ្ចូល​អ្នក​ដែល​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត ទៅ​ចក្រភព អង់គ្លេស ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ កម្ពុជា ចំនួន​៤៧ នាក់​ផងដែរ ដោយ​អ្នកឈ្នះ​រង្វាន់​ក្រវិល កំប៉ុង​នេះ ទទួលបាន​ម៉ូតូ Zoomer X 1​គ្រឿង ជំនួស​អោយ​ដំណើរ​កម្សាន្ត​វិញ​។​
 
​លោក អែ រំដោះ មកពី​ខេត្តបាត់ដំបង  អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត ដែល​ប្តូរ​មកជា​រង្វាន់​ម៉ូតូ​បានបង្ហាញ​ចំណាប់អារម្មណ៍​វិជ្ជមាន​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​សូម​កោតសរសើរ និង​អរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ កម្ពុជា នូវ​ទំនួល​ខុសត្រូវ ដែល​ក្រុមហ៊ុន​បាន​ផ្តល់ជូន​រូបខ្ញុំ​ផ្ទាល់ ក៏ដូចជា​អតិថិជន​ផ្សេងទៀត ដែល​ខកខាន​មិនអាច​ធ្វើដំណើរ​កម្សាន្ត នៅ​ចក្រភព​អង់គ្លេស​បាន​ហើយ​ក្រុមហ៊ុន នៅតែ​ប្រកាន់​នូវ​ទំនួល​ខុសត្រូវ​ខ្ពស់ ដោយបាន​បន្ត​ប្តូរ​ង្វាន់​នេះ​ទៅជា​ម៉ូតូ Zoomer X វិញ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត ជាមួយ​ការផ្លាស់ប្តូរ​នេះ និង​ពេញចិត្ត​ទទួលយក​ដោយ​សេចក្តី​រីករាយ​ជាទីបំផុត​»​។ 
 












(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com