ព័ត៌មានជាតិ
ព្រំដែន
ខ្មែរក្រហម
អត្ថបទពាណិជ្ជកម្ម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ / មិនយល់..!
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
រថយន្ត
វីដេអូ
បទយកការណ៍/សម្ភាស
អចលនទ្រព្យ
វគ្គបណ្ដុះបណ្ដាល
ជាតិ
Theam’s Gallery បណ្តុំវត្ថុសិល្បៈ និងរបស់ប្រើប្រាស់ខ្មែរបុរាណយ៉ាងសម្បូរបែប
13, Jun 2020 ,
11:59 am
រូបភាព
×
ដោយ:
ប៉ាន់ បូនី
សៀមរាប៖ Theam’s Gallery បានប្រែក្លាយពីរោងជាង និងកន្លែងរក្សាវត្ថុប្រើប្រាស់ប្រចាំថ្ងៃពីបុរាណ ទៅជាវិចិត្រសាលដាក់តាំងវត្ថុសិល្បៈ និងរចនាបទវត្ថុបុរាណខ្មែរយ៉ាងច្រើនសម្បូរបែប។ មានទីតាំងស្ថិតនៅផ្លូវ៣០ ភូមិវាល ឃុំកងចាក់ ក្រុងសៀមរាប ខេត្តសៀមរាប Theam’s Gallery ដែលដាក់តាំងនូវរបស់របរប្រើប្រាស់ចាស់ៗ,រូបគំនូរ និងវត្ថុសិល្បៈជាច្រើនទៀតនោះបានបើកទ្វារឲ្យភ្ញៀវទេសចរ ទស្សនា និងស្វែងយល់ពីតម្លៃពីសិល្បៈ និងវប្បធម៌ខ្មែរ ដោយឥតគិតថ្លៃ តាំងពីឆ្នាំ២០១១មក។
លោក លីម មួយធាម ម្ចាស់ Theam’s Gallery និងជាគ្រូបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ និងសិប្បកម្ម នៅសាលាបណ្តុះបណ្ដាលខេត្តសៀមរាប។ លោក ធាម រៀបរាប់ប្រាប់ Thmeythmey25 ថា កាលពីលោក នៅជាគ្រូបណ្តុះបណ្តាល លោក ត្រូវការវត្ថុជាក់ស្តែង ដើម្បីបង្ហាញសិស្សឲ្យឆាប់យល់ដឹងពីវប្បធម៌ ប្រពៃណី និងសិល្បៈបុរាណ។ ដូច្នេះហើយ លោក ក៏បានប្រមែប្រមូលទិញវត្ថុប្រើប្រាស់ប្រចាំថ្ងៃទាំងនោះ នៅតាមភូមិស្រុកនានានៅទូទាំងប្រទេស។
លោក លីម មួយធាម ពន្យល់ដូច្នេះ៖«យើងខាងរចនាម៉ូដ ដើម្បីងាយស្រួលបង្ហាត់ណែនាំឲ្យកូនក្មេងខ្មែរឲ្យយល់ដឹងពីប្រពៃណី ខ្ញុំក៏មានគំនិតថា ដើរប្រមូលវត្ថុបុរាណ ខ្លះមិនមែនជាបុរាណទេ ដែលមានលក្ខណៈខ្មែរ ដើម្បីពន្យល់ឲ្យក្មេង ស្រួលយល់។ ដោយសារយើងប្រើពាក្យទទេ វាពិបាកនិយាយ រឿងពណ៌ ខ្នាត ទំហំ រចនា វាពិបាកនិយាយបន្តិច។ ចំពោះខ្ញុំ បច្ចេកទេសងាយ របៀបងាយ យើងបង្ហាញតែម្តង។ អីចឹង ធ្វើឲ្យខ្ញុំរយៈពេល២០ឆ្នាំជាងមកហើយ ពេលដែលខ្ញុំទៅផ្ទះគេ ដើរលេងតាមភូមិស្រុក ឃើញវត្ថុណាដែលខ្ញុំឆ្ងល់ អារម្មណ៍ដោយសាររចនា ខ្ញុំក៏សុំទិញ ប្រមូលផ្តុំរហូតដល់សព្វថ្ងៃ បានចំនួនគ្រាន់បើទៅ ខ្ញុំក៏យកមកតាំង»។
វិចិត្រសាលនេះ មានដាក់តាំងវត្ថុពីបុរាណៗ ដែលភាគច្រើន ជារបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ខ្អម ឆ្នាំង ចានក្បាន ខួច និងមានចម្លាក់ព្រះដែលប្រជាជនខ្មែរគោរពបូជាជាដើម។ ក្រៅពីនេះ ជាវត្ថុសិល្បៈផ្សេងៗ, ឧបករណ៍ភ្លេង, គំនូរ,ផលិតផលសិប្បកម្មជាដើម។ តាមលោក លីម មួយធាម មូលហេតុដែលជំរុញលោកឲ្យបង្កើតវិចិត្រសាលនេះឡើង គឺដោយសារភាពស្រស់ស្អាតរបស់វត្ថុបុរាណ ដែលពោពេញដោយអត្ថន័យ និងរចនាបទដ៏ស្រស់ស្អាតរបស់ខ្មែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វប្បធម៌
សិល្បៈ
Theam’s Gallery
លីម មួយធាម
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ចូលកាន់តំណែងភ្លាម លោក បៃឌិន ចេញបញ្ជាលុបចោលចំណាត់ការចម្រូងចម្រាសរបស់លោក ត្រាំ
6 ថ្ងៃ
Elon Musk៖ កុំចំណាយពេលច្រើនពេកលើការប្រជុំ ឬបង្ហាញ PowerPoint តែត្រូវអនុវត្តជាក់ស្តែង
2 ថ្ងៃ
ប៉ូលិសហូឡង់ ឃាត់ខ្លួនស្តេចគ្រឿងញៀនអាស៊ី Tse Chi Lop
2 ថ្ងៃ
ជួយចែករំលែក! អាហារអ្វីខ្លះជួយពង្រាវឈាមតាមបែបធម្មជាតិ?
6 ថ្ងៃ
ដឹងទេ? ក្រៅពីបេះដូង សម្ពាធឈាមឡើងខ្ពស់ក៏អាចបង្កគ្រោះថ្នាក់ដល់ផ្នែកទាំងនេះនៃរ ...
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម