អត្ថបទពាណិជ្ជកម្ម
​ស្វាគមន៍​វត្តមាន Huawei Y8p តម្លៃ​លក់ $219 ស្មា​ត​ហ្វូ​ន​រៀមច្បង Huawei Y6p ក្រុមហ៊ុន​ហួ​វៃ​ចាប់ឆ្នោត​រក​អ្នកឈ្នះ Audi Q2
13, Jun 2020 , 11:16 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី 12 មិថុនា 2020 ក្រុមហ៊ុន​ហួ​វៃ​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Audi ចាប់ឆ្នោត​រក​អ្នកមាន​ឱកាស​ឈ្នះ រថយន្ត​ទំនើប Audi Q2 ស្វាគមន៍​វត្តមាន ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y8p រៀមច្បង Huawei Y6p នៅ Showroom Audi​។
 
​លោក ថង សារី នាយក​ផ្នែក​គ្រប់គ្រង​ទីផ្សារ និង​ចែកចាយ​ផលិតផល​ឧបករណ៍​ឆ្លាត​វៃ ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​នឹង​ការគាំទ្រ​ភ្លូកទឹកភ្លូកដី លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ម៉ូ​ដែល Y6p និង Y5p និង​ស្វាគមន៍​វត្តមាន​ស្មា​ត​ហ្វូ​ន​រៀមច្បង​Huawei Y8p តម្លៃ 219$  ទើប​ក្រុមហ៊ុន​ហួ​វៃ​និង Audi ចាប់ឆ្នោត​ស្វែងរក​អតិថិជន​មានឱកាស​ឈ្នះ​រថយន្ត​ទំនើប Audi Q2 នៅ​វគ្គ​បន្ត​។ 
 



Huawei Y8p ត្រូវបាន​ក្រុមហ៊ុន​ហួ​វៃ​កែប្រែ​នូវ​មុខមាត់​ថ្មី កាន់តែ​ស៊ី​វិ​ល័យ​ទាន់សម័យ ជាមួយនឹង​រូបរាង​កំពូល​ស្តើង អេក្រង់​លំដាប់​កំពូល 6.3” OLED HUAWEI Dewdrop Display កម្រិត​បង្ហាញ FHD+ (2400 x 1080) ភ្ជាប់​បច្ចេកវិទ្យា​ស្គេ​ន​ក្រយៅដៃ​លើ​អេក្រង់​ដំបូង​គេ​បង្អស់​នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល Y លឿន​បំផុត​ត្រឹមតែ 0.35​វិនាទី ប្រកបដោយ​សុវត្ថិភាព  អមដោយ មុខងារ​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TÜV Rheinland® របស់​ប្រទេស​អាល្លឺម៉ង់​។ ស្មាន​ហ្វូ​ន​រៀមច្បង​នេះ មាន​កាមេរ៉ា​មុខ​ចំ​កណ្តាល​ទំហំ 16MP(ƒ/2.0) ភ្ជាប់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ជំនាន់​ចុងក្រោយ ធ្វើ​ឲ្យ​រូបភាព​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​ស្អាត កាន់​លេចធ្លោ និង​ជឿជាក់​បំផុត  ទោះបី​ចង់​ថតរូប​ស៊ែ​ល​ហ្វី ដោយ​យក​ព្រះអាទិត្យ​រៀប​លិច​ជា​ផ្ទៃ​ខាងក្រោយ​ក៏​មិន​ថ្វី ឬក៏ ស៊ែ​ល​ហ្វី​ព្រាល​ផ្ទៃ​ខាងក្រោយ​វិញ​ក៏​អស់​កង្វល់ មិន​ថា​ពេលព្រឹក​ថ្ងៃ​យប់​ឬ​ទីកន្លែង​ដែលមាន​ពន្លឺ​ទាប​ក៏ដោយ ធានាថា​ដឹង​តែ​ពេញចិត្ត​គ្រ​ប៉ុស្តិ៍​តែម្តង​។ ផ្នែក​ខាង​ខ្នង ស្មា​ត​ហ្វូ​ន​Huawei Y8p ត្រូវបាន​រចនា​បែប​3D ជាមួយ​ជម្រើស​ពីរ​ពណ៌​គឺ គ្រី​ស្តា​ល់​ទឹកកក និង​ខ្មៅ​ឥន្ទធនូ បំពាក់​នូវ​កាមេរ៉ា​ក្រោយ​AI 3​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 48MP Hi-Res AI (f/2.0) សម្រាប់​ថត​ប្លង់​ទូទៅ ថត​ច្បាស់​ស្អាត​គ្រប់​ប្លង់ គ្រប់​ប៉ុស្តិ៍ មិន​ថា​ព្រឹក​ថ្ងៃ​យប់ ឬ​ទីកន្លែង​ដែល​ពន្លឺ​ខ្សោយ ធ្វើ​ឲ្យ​ការថតរូប Lifestyle របស់​អ្នក​កាន់តែ​ស៊ី​វិ​ល័យ​សម្បូរបែប ហើយ​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (Portrait Mode) កាន់តែ​លេចធ្លោ​។  
 



 មុខងារ AI Image Stabilization Night Mode (​ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​16​ស្ទីល​) អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ថតរូប​ពេលយប់​ឬ​ទី​ងងឹត​ឥត​សំចៃ​ដៃ ដោយ​មិនចាំបាច់​ស្ពាយ​ជើង​ទម្រ​ង​តាម​ខ្លួន​នាំ​តែ​ហត់​ខ្លួន ហើយ​លែង​ខ្លាច​ថតរូប​ពេលយប់​ទៀតហើយ​។ រឹតតែ​អស្ចារ្យ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ឆ្លាត​វៃ AI សម្គាល់​ប្លង់​ថតរូប​រហូតដល់​ទៅ 22 ប្លង់ អាចបែងចែក​ដាច់​នូវ​រូបភាព​មនុស្ស​សត្វ រុក្ខជាតិ ទឹកដី​ផ្ទៃមេឃ អគារ ម្លូ​ប​អាហារ  ទេសភាព -​ល​-​បាន​យ៉ាង​ជាក់ច្បាស់ និង​អនុញ្ញាត​ឲ្យ​អ្នក បន្ថែមបន្ថយ​ពន្លឺ តុល្យភាព​ពន្លឺ តាមចិត្ត​ចង់ទៅ​តាម​ស្ថានភាព​ជាក់ស្តែង តាមរយៈ​មុខងារ AI optimization ថែម​ទៀតផង​។ 
 
​កាមេរ៉ា​ទី​2 ទំហំ 8MP (f/2.4) សម្រាប់​ថត​ប្លង់​ទូលាយ (Utra-wide Angle) 120​ដឺ​ក្រេ ថតរូប​មនុស្ស ឃើញ​ខ្ពស់ៗ​ស្រ​ឡូ​ន​ស្អាត ថត​ជួបជុំ​មិត្តភក្តិ ក្រុមគ្រួសារ មិនចាំបាច់​ដើរ​ថយក្រោយ​នាំ​តែ​ពិបាក  ថត​ទេសភាព​កាន់តែ​ទូលាយ​ពេញ​គែម​ល្អ  ដិត​គ្រប់​ចំណុច​។ កាមេរ៉ា​ទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (Bokeh)​បង្កើតបានជា​រូបភាព​ប្រកបដោយ​ការច្នៃប្រឌិត ផ្នែក​ឌីជីថល និង​ផ្សារភ្ជាប់​ទៅកាន់​ពិភពលោក​ចំរុះ​គ្នា​។ លើសពីនេះ Huawei Y8p អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ថត​វីដេអូ Super Slow Motion កាន់តែ​ល្អឥតខ្ចោះ ជាមួយនឹង ជំនាន់​បច្ចេកវិទ្យា​AI​ចុងក្រោយ​។ 
 
Huawei Y8p ត្រូវបាន​ក្រុមហ៊ុន​ភ្ជាប់​នូវ GPU TURBO រត់​ក្នុង​ល្បឿន 60fps / SoC power consumption សម្រាប់​ជំនួយ​ដល់​អ្នក​និយម​ចូលចិត្ត​លេង​ហ្គេម​។ 
 
 Huawei Y8p បំពាក់​នូវ​បន្ទះ​ឈី​ប Kirin 710F មាន​រ៉េ​ម 6GB អង្គ​ផ្ទុក​ទិន្នន័យ 128GB អាច​បន្ថែម​ម៉េ​ម៉ូ​រី​ខាងក្រៅ​រហូតដល់ 256GB ដំណើរការ​ដោយ EMUI 10.1 (Based on Android 10) ថាមពល​ថ្ម​4000mAh ឆ្នាំង​សាក Type C មានមុខ​ងារ Huawei SEAMLESS AI LIFE MEETime អនុ​ញ្ញា​ឲ្យ​អ្នក​ខ​ល​វីដេអូ​កម្រិត HD តាមរយៈ​ទូរស័ព្ទ Huawei Y8p ទៅកាន់​មិត្តភក្តិ ឬ​ក្រុមគ្រួសារ  (​ពុំទាន់​មាននៅ​ប្រទេស​កម្ពុជា​ដូច្នេះ​សូម​រង់ចាំ​ការ Update តាម​ក្រោយ​) និង​សម្រួល​ដល់​ការ Screenshot កាន់តែ​រហ័ស​ទាន់​ចិត្ត​តែម្តង​តាមរយៈ មុខងារ​គោះ​លើ​អេក្រង់​ទូរស័ព្ទ Screenshots (​មុខងារ Knuckle Screenshots)​។ Huawei Y8p ភ្ជាប់​មក​ជាមួយនឹង Huawei AppGallery ក្នុង​ប្រអប់​មួយ​សេត និង​អាច​ដោ​ន​ឡូត Facebook, YouTube, TikTok, IG, Grab, ទិញ​ខោអាវ Zando, ទិញ​ទំនិញ​ខ្មែរ​២៤, Myphsar, App កា​ម៉​ង់​ម្ហូប Egets រឺ អេប​ល្បីៗ (App) មិនចាំបាច់​ចំណាយពេល​យូរ​ជាមួយ Huawei AppGallery លឿន​រហ័ស​ទាន់​ចិត្ត ហើយ free ទៀត​។​
 
​សរុបមក​បើ​ចង់បាន​ស្មា​ត​ហ្វូ​ន​គុណ​ភាពល្អ កំពូល​ស្តើង កំពូល​អេក្រង់ ថតរូប​ស្មា​ត​ហ្វូ​ន​គ្រប់​ប្លង់​គ្រប់​ប៉ុស្តិ៍ គ្រប់ពេលវេលា អាច​ជ្រើសរើស Huawei Y8p ឥឡូវនេះ តម្លៃ​ត្រឹមតែ $219​។ តែបើ​ចង់បាន​ស្មា​ត​ហ្វូ​ន​ល្អ​ដែលមាន​តម្លៃ​ខ្ទង់ $139 អាច​ពិចារណា​ស្មា​ត​ហ្វូ​ន​Huawei Y6p សាក​ម្តង​លេង​បាន​3​ថ្ងៃ ឬ Huawei Y5p ស្មា​ត​ហ្វូ​ន​កាមេរ៉ា​រាង​គ្រាប់​ឡុកឡាក់ តម្លៃ​ត្រឹមតែ​$99 ហើយ​មានឱកាស​ឈ្នះ​រថយន្ត​ទំនើប AudiQ2 ដូចគ្នា​ថែមទៀត​ផង​។ សម្រាប់​ព័ត៌មាន​លម្អិត https://www.facebook.com/huaweimobilekh/៕
 































(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com