Tarik Khbabez ស្រេកឃ្លាន​ប៉ះ​ម្ចាស់​ខ្សែក្រវាត់ Roman Kryklia ជា​លើក​ទី​៣
COVID-19
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Tarik Khbabez ស្រេកឃ្លាន​ប៉ះ​ម្ចាស់​ខ្សែក្រវាត់ Roman Kryklia ជា​លើក​ទី​៣
16, Jun 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
 ​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​ក្បាច់គុន​ឃី​ក​បុក​សី​ង Tarik Khbabez  ឬ «The Tank» បាន​ប្រជែង​ជាមួយ Roman Kryklia ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Championship ដែល​គេ​សម្ពោធ​ដាក់​ឲ្យ​ដណ្ដើម​កាល​ខែ វិច្ឆិកា ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ឡើយ​។ Khbabez ចង់​ឡើងទៅ​ដណ្តើម​ខ្សែក្រវាត់​នេះ​ម្តងទៀត​។​




​ឥឡូវនេះ​កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​កបាន​ត្រៀមខ្លួន​រួចជាស្រេច និង​បង្កើន​កម្លាំង​ឲ្យ​ខ្លាំង​ដើម្បី​ប្រជែង​នឹង​ម្ចាស់​ខ្សែក្រវាត់ Kryklia ជាថ្មី​ក្នុងជំនួប​លើក​ទី​៣​។ Khbabez បាន​សរសេរ​ទៅកាន់​ម្ចាស់​ខ្សែក្រវាត់​សញ្ជាតិ​អ៊ុយ​ក្រែ​ន​នៅលើ Instagram របស់ខ្លួន​នាពេល​ថ្មីៗ​នេះ​ថា​៖«​ពេលខ្លះ អ្នក​ត្រូវតែ​ត្រលប់​ក្រោយ និង​ត្រៀម​ឲ្យ​រួចរាល់​ជាថ្មី​។ វា​គ្មាន​ពាក្យដោះសារ​ទេ វា​ជា​ការពិត​។ ខ្ញុំ​កំពុងមាន​អារម្មណ៍​ថា​ល្អជា​ថ្មី​,​ស្រេកឃ្លាន​នឹង​ការប្រកួត​, និង រៀបចំខ្លួន​ដើម្បី​ទៅរក​អ្នក​»​។ 
 

 
​អ្នកជំនាញ​ឃី​ក​បុក​សី​ង​ដដែល គូសបញ្ជាក់​ទៀតថា​៖«​មើលទៅ​អ្នក​គ្រាន់តែ ល្អ​ក្នុង​ការប្រកួត​ចុងក្រោយ​ប៉ុណ្ណោះ ហើយ​មនុស្ស​ជាច្រើន​បាន​បំភ្លេច​ថា​ខ្ញុំ​ធ្លាប់​ផ្ដួល​គូប្រកួត​ខ្លាំងៗ​ជាច្រើន​នៅ ONE Championship​។ មនុស្ស​ជាច្រើន​ដឹង​តែ​រឿង​ខាងក្រៅ ប៉ុន្តែ​មិនដឹង​ច្បាស់​អំពី​រឿង​ពិត​ខាងក្នុង​។ ខ្ញុំ​មិន​ឲ្យ​ឱកាស​នេះ​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៀត​ទេ​»​។​
 
​រំលឹក​រឿង​ដើម​បន្តិច បុរស​មកពី​ហូ​ឡង់​រូបនេះ​បាន​ផ្ដួល Kryklia ដើម្បី​ឈ្នះ​ជើងឯក SUPERKOMBAT World Grand Prix កាល​ខែ វិច្ឆិកា ឆ្នាំ​២០១៥ ប៉ុន្តែ​គូប្រជែង​មកពី​អ៊ុយ​ក្រែ​ន​យកជ័យ​ជម្នះ​វិញ​ក្នុង​កម្មវិធី ONE: AGE OF DRAGONS​។   Khbabez សុំា​ទៅហើយ​ក្នុងជំនួប​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់​មកពី​អ៊ុយ​ក្រែ​ន និង មានបទពិសោធន៍​ច្រើន​រួចហើយ​នៅក្នុង​អាជីព​។  ដូច្នេះ​អ្នកគាំទ្រ​ច្បាស់​ជា​ទទួល​ក្ដី​រំពឹង​ថ្មី​ពី  Khbabez  បើសិន​ប៉ះ Kryklia ជា​លើក​ទី​៣​។ 


 
​នា​ខែ កុម្ភៈ ប្រធាន និង នាយក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong  បាន​ឲ្យ​ដឹងថា Kryklia ត្រូវបាន​ផ្គូផ្គង​ដើម្បី​ឡើង​ការពារ​ខ្សែក្រវាត់​ទល់នឹង Andrei “Mister KO” Stoica នៅក្នុង​កម្មវិធី ONE Infinity 1 ប៉ុន្តែ​ដោយសារ COVID-19 រាលដាល ទើប​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ត្រូវ​ពន្យារ​។  យ៉ាងណាក្ដី “The Tank” រង់ចាំ​យ៉ាង​អន្ទះសា​ដើម្បី​ជួប​ម្ចាស់​ខ្សែក្រវាត់​សញ្ជាតិ​អ៊ុយ​ក្រែ​ន ក្នុង​គោលបំណង​ស្ដារ​កិត្តិយស​ឡើងវិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com