ជាតិ
លោក Ben Devis រួមចំណែក​ធ្វើ​ឲ្យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​
16, Jun 2020 , 9:19 pm        
រូបភាព
front- លោក បេន ដេវីស និង លោក ឈឺន ឈីម
front- លោក បេន ដេវីស និង លោក ឈឺន ឈីម
​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក មាន​ផ្ទៃដី​ចំនួន ៤២.០៩៧​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន ខេត្តព្រះវិហារ និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ក្រៅពី​ជីវចម្រុះ និង​ធនធានធម្មជាតិ​ដែលមាន​ស្រាប់ ដូចជា​ភ្នំ​,​ព្រៃឈើ​,​ស្ទឹង​បឹងបួ និង​សត្វព្រៃ​នោះ BeTreed តំបន់​អេកូ​ទេសចរណ៍​ដែល​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ  ក៏បាន​ក្លាយ​ជាទី​ទាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​ដែរ​។​

 
​លោក បេន ដេ​វី​ស (Ben Devis) ជា​អ្នក​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ នៅ​ទីនោះ បាន​កែច្នៃ​តំបន់​មួយផ្នែក​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ ទៅជា​តំបន់​អេកូ​ទេសចរណ៍ បែប​ផ្សងព្រេង  ឈ្មោះថា BeTreed​។ អ្វីដែល​ប្លែក និង​គួរ​ឲ្យ​ទាក់ទាញ​នេះ មានផ្ទះ​ស្នាក់​នៅលើ​ដើមឈើ​ខ្សែ​រ៉​ត​សម្រាប់​ជិះ​ឆ្លងកាត់​ព្រៃ​, កន្លែង​ហែល​ទឹក និង​សត្វព្រៃ​ជាង​១៨០​ប្រភេទ និង​ផ្លូវ​ដើរ​គយគន់​សម្រស់​ព្រៃភ្នំ​។​
 
​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់ www.thmeythmey25.com
 
 

ទិដ្ឋភាពព្រៃឈើធម្មជាតិនៅលើភ្នំ


ផ្ទះស្នាក់បរិវេណខាងក្នុង


 រូបភាពខ្សែរ៉តសម្រាប់ឆ្លងកាត់ព្រៃ

Tag:
 ផ្ទះ​លើ​ដើមឈើ​
 ​ព្រះវិហារ​
 ​សៀមរាប​
 ​ដែនជម្រកសត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com