COVID-19
អន្តរជាតិ
ប្រធានាធិបតី​ហុង​ឌូ​រ៉ា​ស និង​ភរិយា ឆ្លង COVID-19
17, Jun 2020 , 2:12 pm        
រូបភាព
លោក Juan Orlando Hernandez ប្រធានាធិបតី​ហុង​ឌូ​រ៉ា​ស។ រូបថត AFP
លោក Juan Orlando Hernandez ប្រធានាធិបតី​ហុង​ឌូ​រ៉ា​ស។ រូបថត AFP
ដោយ: ថ្មីៗ
លោក Juan Orlando Hernandez ប្រធានាធិបតី​ហុង​ឌូ​រ៉ា​ស មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19​។ អ្នកស្រី Ana Garcia ដែលជា​ភរិយា និង​ជំនួយការ​របស់លោក​២​នាក់​ទៀត ក៏បាន​ឆ្លង​ផងដែរ​។ នេះ​បើតាម​ការប្រកាស​របស់​លោក Hernandez ផ្ទាល់​តាម​ទូរទស្សន៍​រដ្ឋ នា​ថ្ងៃ​អង្គារ​។​



​គិត​ត្រឹម​ថ្ងៃនេះ ហុង​ឌូ​រ៉ា​ស​ដែល​ស្ថិតនៅ​អាមេរិក​កណ្តាល មាន​៩៦៥៦​ករណី ដែល​ក្នុងនោះ​ស្លាប់​៣៣០​នាក់ និង​សះស្បើយ ១០៧៥​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com