អត្ថបទពាណិជ្ជកម្ម
សូម​រួសរាន់​ឡើង ថ្ងៃនេះ​ក្រុមហ៊ុន vivo បញ្ចុះតម្លៃ​យ៉ាង​ពិសេស​លើ​ស្មា​ត​ហ្វូ​ន V17
17, Jun 2020 , 4:13 pm        
រូបភាព
​សម្រាប់​អតិថិជន ដែល​និយម​ស្នេហា​ផ្នែក​បច្ចេកវិទ្យា ជាពិសេស​ស្មា​ត​ហ្វូ​ន ប្រហែលជា​បាន​ស្គា​ល់ហើយ ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន vivo ដែល​កំពុងតែ​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង គួរ​ឲ្យ​កត់សម្គាល់ នៅ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។​
 
​បើ​គិត​ទៅ​រយៈពេល​ជិត ៣​ឆ្នាំ​ហើយ ដែល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​បោះជំហាន​ចូល​ប្រជែង​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា​។ មាន​កត្តា​មួយចំនួន ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​មានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន គឺ​ដោយសារតែ​ការ​រចនាបទ​គឺមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ សមត្ថភាព​ខ្លាំង ស្របទៅនឹង​បែបបទ​នៃ​មនុស្ស​សម័យថ្មី​។ រីឯ​តម្លៃ​វិញ គឺ​សមរម្យ​ជាង​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀតផង​។​
 
​មួយវិញទៀត អ្វីដែល​ពិសេស​សម្រាប់​ថ្ងៃ​នេះនោះ គឺ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo មាន​កាដូ​ជូន​បងប្អូន​អតិថិជន ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ទៅលើ​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល V ម៉ូ​ឌែ​ល vivo V17 ពី​តម្លៃ​ដើម $369 បញ្ចុះ​នៅសល់​ត្រឹមតែ $339 តែប៉ុណ្ណោះ​។ បូករួម​បន្ថែម​ជាមួយនឹង​កាដូ​កង្ហារ​ពាក់​ក​ដ៏​ស្រស់ស្អាត​មួយទៀត​ផងដែរ​។​
 
​ខាងក្រោម​ជា​លក្ខណៈពិសេស របស់​ស្មា​ត​ហ្វូ​ន V17 ៖ 
•​ ​ប្រភេទ​អេក្រង់ Ultra O Screen  មាន​ទំហំ​អេក្រង់ 6.44 អ៊ី​ញ ហើយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា Super AMOLED  ។ អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2400 x 1080 FHD+ លាតសន្ធឹង​ប្រមាណ 91.38% នៃ​ផ្ទៃ​ខាងមុខ និង​ប្រើ​បន្ទះ​ឈី​ប SDM675​។ 
 
•​ ​ដំណើរការ​ដោយ Based on Android 9 និង​ស្រោប​ខ្លួន​ដោយ Funtouch OS 9.2
•​ ​ដំណើរការ​ដោយ​ប្រព័ន្ធ octa-core និង​មាន​ល្បឿន 2.0GHz 
•​ ​ដំណើរការ​ស៊ីម​កាត​បាន​ពីរ + មាន​រ៉េ​ម​ទំហំ 8GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 256GB + ថែម​ក្រៅ​បាន 256GB - កាមេរ៉ា​ក្រោយ 4​គ្រាប់ (48MP + 8MP +2MP+2MP) AI Super Wide-Angle Camera និង​កាមេរ៉ា​មុខ​ទំហំ 32MP 
 
•​ ​ប្រព័ន្ធ​សុវត្ថិភាព​: បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​នៅលើ​អេក្រង់ + ស្កេ​ន​មុខ - មាន​កម្លាំង​ថ្ម 4500 mAh 
•​ ​មាន​ជម្រើស​ពណ៌​ថ្មី 2 ពណ៌​គឺ គឺ​ពណ៌​ត្បូង​គុជ​ស  (Crystal White) និង ពណ៌​គុជ​ខៀវ​Admiral Blue)​។​
​សម្រាប់​លោកអ្នក ដែល​កំពុងតែ​ស្វែងរក​ជាវ ស្មា​ត​ហ្វូ​ន V17 សូម​រួសរាន់​ឡើង ទាន់​ក្រុមហ៊ុន vivo បើក​ប្រ​ម៉ូ​សិន​បញ្ចុះតម្លៃ​ពិសេស​។ ប្រញាប់​ណា៎ ព្រោះ​ចំនួន​មានកំណត់​៕
 




(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com