ជាតិ
ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​សកម្មភាព​សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា​
19, Jun 2020 , 7:39 pm        
រូបភាព
សម្ដេច ស ខេង ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ នៅថ្ងៃទី៩ មិថុនា (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
សម្ដេច ស ខេង ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ នៅថ្ងៃទី៩ មិថុនា (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​សកម្មភាព​របស់​សមា​គម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា​បណ្ដោះអាសន្ន ដោយសារ​សមាគម​នេះ កំពុង​ធ្វើ​សកម្មភាព​ស្វែងរក​ប្រយោជន៍​តាម​ការអូសទាញ​ពលរដ្ឋ​ចូល​ជា​សមាជិក​និង​កំណត់​ឲ្យ​បង់ប្រាក់​។ នេះ​បើតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ​ជម្រាប​ទៅ លោក ចៅ ចាន់​ធឿន ប្រធាន​សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា​ថ្ងៃទី ១៧ មិថុនា​។


​ការសម្រេច​ផ្អាក​បណ្ដោះអាសន្ន​នេះ គឺមាន​រយៈពេល​៣០​ថ្ងៃ ហើយ​ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​សមាគម​ផ្ដល់​របាយកាណ៍​សកម្មភាព​និង​ហិរញ្ញវត្ថុ ឆ្នាំ​២០១៩ និង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២០​។ លើសពីនេះ គឺ​ត្រូវ​ផ្ដល់​បញ្ជី​ឈ្មោះ​សមាជិកសមាគម​នៅតាម​រាជធានី​-​ខេត្ត​។ ជាមួយគ្នា​ដែរ ក្រសួងមហាផ្ទៃ​បញ្ជាក់ថា ការអូសទាញ​ឲ្យ​ពលរដ្ឋ​ចូល​ជា​សមាជិក​និង​បង់ប្រាក់​របស់​សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា​នេះ ខុស​លក្ខន្ដិកៈ​ដែល​ត​ម្ដ​ល់​ទុក​នៅ​ក្រសួងមហាផ្ទៃ​និង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​៕ 

Tag:
 សមាគម​ន៍
© រក្សាសិទ្ធិដោយ thmeythmey.com