រថយន្តយោធា២៩០គ្រឿង ដែលទិញពីចិន ចំណាយអស់ជិត២០លានដុល្លារ
ជាតិ
សង្គមជាតិ
រថយន្តយោធា២៩០គ្រឿង ដែលទិញពីចិន ចំណាយអស់ជិត២០លានដុល្លារ
22, Jun 2020 , 8:43 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា រថយន្តយោធាទាំង២៩០គ្រឿង ដែលទិញពីក្រុមហ៊ុនប្រទេសចិន ចំណាយថវិកាអស់ជិត២០លានដុល្លារ។ សម្តេចនាយករដ្ឋមន្រ្តី លាតត្រដាងព័ត៌មាននេះ ក្នុងឱកាសដែលសម្តេច ទៅពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅឃុំស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ 

ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«...ខ្ញុំ ចង់បំពាក់ឲ្យច្រើនជាងហ្នឹង។ ខ្ញុំសូមបញ្ជាក់ ជាង២០០គ្រឿង វាតិចណាស់ បើធៀបនឹងសម័យរដ្ឋកម្ពុជា។ រដ្ឋកម្ពុជា កងពល២៨១ រថយន្ត ជិត២០០គ្រឿង គ្រាន់តែមួយកងពល...»។  
 
មិនខុសពីលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់ខ្លួននោះទេ សម្តេចនាយករដ្ឋមន្រ្តី បកស្រាយថា ថវិកា ដែលទិញរថយន្តទាំងនោះ បានមកពីការចូលរួមរបស់សប្បុរសជន ហើយបានបញ្ជាទិញតាំងពីពាក់កណ្តាលឆ្នាំ២០១៩មកម្ល៉េះ ពោលគឺ មុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា រថយន្តទាំងនោះ សម្រាប់ជួយសង្គ្រោះប្រជាជន ក្នុងគ្រោះមានអាសន្ន ដូចជា ទឹកជំនន់ជាដើម៕ 

Tag:
 រថយន្តយោធា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម