អត្ថបទពាណិជ្ជកម្ម
​ព្រូ​ដិ​នស​ល​កម្ពុជា ដាក់ឱ្យ​ប្រើប្រាស់​ផលិតផល​ធានារ៉ាប់រង​ជីវិត​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ​ដល់​ទៅ​៥០​ករណី
22, Jun 2020 , 11:21 am        
រូបភាព
ភ្នំពេញ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០៖ បេសកកម្ម​ដ៏​ធំ​មួយ​របស់​ក្រុមគ្រួសារ​ប្រជាជន​ខ្មែរ គឺ​រក្សា​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យមាន​សុវត្ថិភាព និង​ត្រៀម​សម្រាប់​ការការពារ​ពី​ហានិភ័យ​ផ្សេងៗ រួមមាន​ករណី​បញ្ហា​សុខភាព​បន្ទាន់ ឬ​ហេតុការណ៍​ចៃដន្យ​ជាច្រើន ដែល​អាច​កើតឡើង​នៅក្នុង​ជីវិត​។ ដោយ​យល់ច្បាស់​ពី​កាតព្វកិច្ច​ដ៏​ធំ​នេះ ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត បានសម្រេច​ដាក់ចេញ​នូវ​ផលិតផល​ធានារ៉ាប់រង​របស់ខ្លួន ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ​ទាំង​ផ្នែក​សុខភាព និង​តម្រូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​។ 
 
​កញ្ចប់​ធានារ៉ាប់រង​របស់​ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ក្លាយជា​កញ្ចប់​ធានារ៉ាប់រង​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​ការការពារ​លើ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ ដែល​បណ្ដាលមកពី​ជំងឺ​ធ្ងន់ធ្ងរ​ជាក់លាក់​ចំនួន ៥០ ករណី ដែល​រួមមាន​ផងដែរ​នូវ ជំងឺមហារីក ជំងឺ​គាំងបេះដូង ជំងឺ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ខួរក្បាល និង​ផលវិបាក​នៃ​ជំងឺ​២​ករណី ដែល​បណ្ដាលមកពី​ជំងឺ​ទឹកនោមផ្អែម​។  ជំងឺ​នេះ នឹង​ធ្វើឱ្យ​ផែនការ​ហិរញ្ញវត្ថុ​ក្រុមគ្រួសារ និង​អនាគត​កូនៗ របស់លោក​អ្នក​ជួប​បញ្ហា​យ៉ាងខ្លាំង ប្រសិនបើ​យើង​មិនបាន​រៀបចំ​ផែនការ​ការពារ​ទុកជាមុន​។ 
 
​សម្រាប់​ផលិតផល​ធានារ៉ាប់រង​នេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ស្វែងយល់​យ៉ាងច្បាស់ ពី​តម្រូវការ​របស់​អតិថិជន ដោយ​ក្រុមហ៊ុន​បាន​រចនា​ផលិតផល​នេះ ចេញ​ជា ២ កញ្ចប់​ផលិតផល ដែល​កញ្ចប់​នីមួយៗ នឹង​ផ្ដល់​អត្ថប្រយោជន៍​ស្របតាម​តម្រូវការ​ផ្សេងៗ​គ្នា​របស់​អតិថិជន​។ 
 
​កញ្ចប់​ផលិតផល​ធានារ៉ាប់រង​ទី​មួ​ួ​យ មាន​ឈ្មោះថា PRU អនាគត​កូន​ខ្ញុំ​។ កញ្ចប់​នេះ​សមស្រប​សម្រាប់​អតិថិជន ដែល​ត្រូវ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ និង​អនាគត​ការសិក្សាអប់រំ ដែលមាន​គុណភាព​សម្រាប់​កូនៗ និង​ជួយ​ឱ្យ​ពួកគាត់ មាន​សន្តិភាព​ផ្លូវ​ចិ​ត្ថ ដោយ​ដឹងថា អត្ថប្រយោជន៍​ធានារ៉ាប់រង នឹង​ផ្ដល់​ថវិការ​សម្រាប់​ចំណាយ​លើ​ការព្យាបាល ប្រសិនបើ​ពួកគាត់​ជួបប្រទះ នឹង​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​ជាដើម​។ 
 
 
​លោក ហ៊​ង វុទ្ធី នាយក​ផ្នែក​ទីផ្សា និង​ដៃគូ​ចែកចាយ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​មនុស្ស​យើង​ម្នាក់ៗ ត្រូវ​សម្រេចចិត្ត​លើ​បញ្ហា​ពិបាក​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​គ្មាន​នរណាម្នាក់ គួរ​តម្រូវឱ្យ​ជ្រើសរើស​ថា តើ​គួរ​ទុក​លុយ​សម្រាប់​បង់ថ្លៃ​លើ​ការព្យាបាល​ជំងឺ ឬក៏​ទុក​សម្រាប់​ផ្តល់​ការអប់រំ​ល្អៗ ដល់​កូនៗ​ពួកគេ​ឡើយ​។ ឥឡូវនេះ ជាមួយ​កញ្ចប់​ធានារ៉ាប់រង​របស់​ព្រូ​ដិ​នស​ល​កម្ពុជា ប្រជាពលរដ្ឋ​យើង​អាច​ធានាបាន​ថា ពួកគេ​នឹងមាន​ថវិកា​មួយកញ្ចប់ ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ និង​អនាគត​កូនៗ​របស់​ពួកគេ ក្នុង​គ្រា​លំបាក មិន​ថា​ដោយសារ​គ្រោះថ្នាក់​ចៃដន្យ ឬក៏​ជំងឺ​ធ្ងន់ធ្ងរ ដែល​មេ​គ្រួសារ​អាច​ធ្លាក់ខ្លួន​ឈឺ​»​។​
 
​កញ្ចប់​ផលិតផល​ធានារ៉ាប់រង​មួយទៀត មាន​ឈ្មោះថា PRU ទ្រព្យ​ខ្ញុំ ដែល​សមស្រប​សម្រាប់​គ្រួសារ​វ័យ​ចំណាស់ និង​ម្ចាស់​អាជីវកម្ម​ផងដែរ​។ កញ្ចប់​ផលិតផល​ធានារ៉ាប់រង​នេះ ក៏មាន​រួមបញ្ចូល​អត្ថប្រយោជន៍ ដែល​ជួយ​គាំទ្រ​ដល់​អាជីវកម្ម ប្រសិនបើ​បុគ្គល​សំខាន់ ដូចជា​ម្ចាស់​គ្រប់គ្រង​អាជីវកម្ម ឬ​អគ្គនាយក​អាជីវកម្ម ទទួលមរណភាព ឬ​ធ្លាក់ខ្លួន​ឈឺ ក្នុង​ប្រភេទ​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​ធ្ងន់ធ្ងរ​ទាំង ៥០​ករណី ដែល​ត្រូវបាន​ធានារ៉ាប់រង​។ 
 
​លោក ហ៊​ង វុទ្ធី បាន​បន្ថែមទៀតថា​៖«​នៅ​ទូទាំងប្រទេស ប្រជាពលរដ្ឋ​កម្ពុជា បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​បង្កើត និង​ប្រកប​អាជីវកម្ម​ឱ្យទទួល​បាន​ជោគជ័យ ហើយ​ពួកគាត់​ពិតជា​មិន​ចង់ឱ្យ​ការខិតខំ​របស់​ពួកគាត់ ត្រូវ​អសារ​បង់ ដោយសារតែ​ហេតុការណ៍​អកុសល​ណាមួយ​នោះទេ​។ ដូចនេះ​ការរៀបចំ​គម្រោង​ជាមុន នឹង​អាច​ធានាបាន​ថា អាជីវកម្ម​របស់​ពួកគាត់ នៅតែ​អាច​បន្តបាន បើទោះបី​ម្ចាស់​ភាគហ៊ុន ឬ​អ្នកពាក់ព័ន្ធ ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ ដោយសារ​ផលិតផល PRU ទ្រព្យ​ខ្ញុំ នឹង​ជួយ​សម្រាល​បន្ទុក​ចំណាយ​លើ​ថ្លៃ​ព្យាបាល នៅក្នុង​ពេលវេលា​ដ៏​លំបាក​មួយ​នេះ​»​។​
 
​ប្រជាពលរដ្ឋ​កម្ពុជា អាច​ទិញ​ផលិតផល​ធានារ៉ាប់រង​ទាំង ២​នេះ ចាប់ពី​ថ្ងៃទី ១៥ ខែមិថុនា​តទៅ​។ ដើម្បី​ទទួលបាន​ការការពារ ដែល​សក្តិសម​បំផុត ស្របតាម​តម្រូវការ​ផ្នែក​សុខភាព និង​ហិរញ្ញវត្ថុ​គ្រួសារ លោកអ្នក​អាច​ប្រឹក្សា ជាមួយ​ទីប្រឹក្សា​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នៅតាម​សាខា​ធនាគារ​អេស៊ីលីដា​ទូទាំងប្រទេស ឬ​ចុះឈ្មោះ​តាមរយៈ​តំណ​ភ្ជាប់​នេះ bit.ly/chatwithpru​។ ក្រុមការងារ​ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ទំនាក់ទំនង​ទៅកាន់​លោកអ្នក​វិញ សម្រាប់​ព័ត៌មាន​លម្អិត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com