ជាតិ
សង្គមជាតិ
លោក លាវ ខាត់ ឪពុករបស់អ្នកស្រី ខាត់ សុឃីម ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ
× លោក លាវ ខាត់ ឪពុកបង្កើតរបស់អ្នកស្រី ខាត់ ខាត់ សុឃីម ទទួលមរណភាព នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្នងជន្មាយុ៦៧ឆ្នាំ ដោយជំងឺលើសឈាម។ នេះបើតាមលោក អ៊ិន ផាណូ ជាស្វាមីរបស់អ្នកស្រី ខាត់ សុឃីម ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅម៉ោង១២ ថ្ងៃទី២២ ខែមិថុនា។
លោក អ៊ិន ផាណូ មានប្រសាសន៍ថា ឪពុកក្មេករបស់លោក មានជំងឺលើលឈាម ប្រមាណជា៣-៤ឆ្នាំមកហើយ។ លោក ប្រាប់ថា លោក និងក្រុមគ្រួសារ កំពុងរវល់រៀបចំពិធីធ្វើបុណ្យ ដូច្នេះ មិនមានពេលនិយាយច្រើនឡើយ។
អ្នកស្គាល់ រួមទាំងអ្នកគាំទ្រ នាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនិងបងប្អូនរបស់អ្នកស្រី ខាត់ សុឃីម ចំពោះការបាត់បង់លោក លាវ ខាត់។ អ្នកខ្លះ ចាត់ទុកមរណភាពរបស់លោក លាវ ខាត់ ថាជាការបាត់បាត់បង់ធនធានមនុស្សដ៏សំខាន់ផ្នែកសិល្បៈបុរាណ ដ្បិតលោក ជាអ្នកដែលមានជំនាញច្រើនមុខផ្នែកសិល្សៈបុរាណនេះ។
កូនៗរបស់លោក ភាគច្រើន ដូចជា អ្នកស្រី ខាត់ សុខឃីម និង លោក ខាត់ ចំរើន ជាដើម បានទទួលជំនាញផ្នែកសិល្បៈបុរាណឬសិល្បៈបែបប្រពៃណីនេះពីលោក។ ពួកគាត់ បានល្បីល្បាញ ដោយសារតែជំនាញសិល្បៈបុរាណនេះ។
មិនត្រឹមតែប៉ុណ្ណោះ មជ្ឈដ្ឋានខ្លះ ចាត់ទុកត្រកូលខាត់ ថាជាត្រកូលដែលមានពហុជំនាញផ្នែកសិល្បៈ ព្រោះសមាជិកគ្រួសារមួយនេះ មិនមែនចេះតែសិល្បៈបុរាណឡើយ តែថែមទាំងមានជំនាញផ្នែកសិល្បៈសម័យថែមទៀត មានអ្នកស្រី ខាត់ សុឃីម ជាដើម៕ © រក្សាសិទ្ធិដោយ thmeythmey.com