​ចង់​ស្ទូចត្រី និង​មើល​ផ្កាថ្ម​នៅ​បាតសមុទ្រ កោះ​ស្តេច​នៅ​ខេត្តកោះកុង​ជា​ជម្រើស​ដ៏​ល្អ​
ជាតិ
​ចង់​ស្ទូចត្រី និង​មើល​ផ្កាថ្ម​នៅ​បាតសមុទ្រ កោះ​ស្តេច​នៅ​ខេត្តកោះកុង​ជា​ជម្រើស​ដ៏​ល្អ​
23, Jun 2020 , 4:59 pm        
រូបភាព
​​ដោយ​៖ ជឿន ស្រី​ណ​យ​

កោះ​ស្ដេច មាន​ទីតាំង​ស្ថិតនៅ ភូមិ​កោះ​ស្ដេច ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ ខេត្តកោះកុង មាន​ចម្ងាយ​ជាង ១៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ ជា​កោះ​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​មួយ ដែលមាន​ឆ្នេរសមុទ្រ​ដែលមាន​ខ្យា​ច់ស​ក្បុស ទឹកសមុទ្រ​ថ្លា​ឆ្វង់​ដូច​កញ្ចក់ ព័ទ្ធជុំវិញ​ដោយ​កោះ​ផ្សេងៗ អម​ជាមួយ​ព្រៃ​ធម្មជាតិ​ជាច្រើន​ទៀត​។​



 
​នៅ​កោះ​ស្ដេច អ្នកទេសចរ​នឹង​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ និង​ប្លែក​ភ្នែក​ជាមួយ​សម្រស់​ធម្មជាតិ​នៅលើ​កោះ​ដែល​ឆ្នេរ​ខ្សាច់​សក្បុស​ស្អាត ទឹកសមុទ្រ​ពណ៌​ខៀវ​ថ្លា​ឆ្វង់​អាច​មើលឃើញ​ដល់​ផ្កាថ្ម រុក្ខជាតិ និង​ធម្មជាតិ​ដែល​នៅក្រោម​ផ្ទៃ​ទឹក​។ អ្នកដំណើរ ដែល​ទៅ​កម្សាន្ត​នៅ​កោះ​ស្ដេច ក៏​អាច​លំហែ​រអា​ម្មណ៍ តាម​វិធី​ជាច្រើន​ទៀត​ដូចជា ជួល​ទូក​ជិះ​ទៅ​ស្ទូចត្រី មុជទឹក​សមុទ្រ មើល​ផ្កាថ្ម និង​រុក្ខជាតិ​នៅក្រោម​ផ្ទៃ​បាតសមុទ្រ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កោះ​ស្តេច Koh Sdach​។​
 



ព័ត៌មាន​ពិស្តារ​សូម​ចូលទៅ​កាន់ www.thmeythmey25.com
 

Tag:
 ​កោះ​ស្ដេច កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com