កូវីដ-១៩ ៖ បុរសខ្មែរដែលធ្វើដំណើរមកពីម៉ាឡេស៊ី ជាសះស្បើយហើយ
COVID-19
ជាតិ
កូវីដ-១៩ ៖ បុរសខ្មែរដែលធ្វើដំណើរមកពីម៉ាឡេស៊ី ជាសះស្បើយហើយ
24, Jun 2020 , 9:00 am        
រូបភាព
សកម្មភាពក្រុមគ្រូពេទ្យ កំពុងបំពេញការងារទាក់ទងនឹងបញ្ហាកូវីដ-១៩ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
សកម្មភាពក្រុមគ្រូពេទ្យ កំពុងបំពេញការងារទាក់ទងនឹងបញ្ហាកូវីដ-១៩ (រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)
ភ្នំពេញ៖ បុរសខ្មែរអាយុ២១ឆ្នាំ នៅស្រុកអំបិល ខេត្តកោះកុង ដែលធ្វើដំណើរពីប្រទេសម៉ាឡេស៊ី បានជាសះស្បើយ ហើយក៏អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៤ មិថុនានេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ។


 
ដោយឡែកនៅថ្ងៃនេះ មិនមានអ្នកឆ្លងកូវីដ-១៩ ថ្មីឡើយ។ គិតត្រឹមនេះដែរ នៅកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ១៣០នាក់ ក្នុងនោះ១២៨នាក់ បានជាសះស្បើយ ហើយអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មាន២នាក់៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com