ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រោស​ព្រះរាជទាន​២​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់ COVID-19
COVID-19
ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និង​សម្តេចម៉ែ ប្រោស​ព្រះរាជទាន​២​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់ COVID-19
24, Jun 2020 , 2:24 pm        
រូបភាព
នេះជាព្រះរាជវិភាគទានលើកទីពីរ​របស់់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩នៅកម្ពុជា។ រូបថត AFP
នេះជាព្រះរាជវិភាគទានលើកទីពីរ​របស់់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩នៅកម្ពុជា។ រូបថត AFP
ដោយ: ថ្មីៗ
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម​វិសេសវិសាល​ចំនួន ២ លាន​ដុល្លារ​អាមេរិក​ជូន​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ជា​វិភាគទាន​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល COVID-19​។ នេះ​បើ​យោងតាម​ព្រះរាជសារ​ចុះ​ថ្ងៃទី​១៦ ខែមិថុនា របស់​ព្រះមហាក្សត្រ​ទៅកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​ការចុះផ្សាយ​នៅលើ​បណ្តាញ​សង្គម Royal du Cambodge​។​



​ព្រះរាជ​ទ្រព្យ​២​លាន​ដុល្លារ​អាមេរិក មាន​១​លាន​ដុល្លារ​ជា​ព្រះរាជ​វិភាគទាន​របស់​សម្តេចព្រះ​វររាជ​មាតា និង​១​លាន​ដុល្លារ​ទៀត​ជា​ព្រះរាជ​វិភាគទាន​របស់​ព្រះករុណា ព្រះមហាក្សត្រ​។ «​ខ្ញុំ​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជា​វិភាគទាន​លើក​ទី​២ ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ COVID-19»​។ នេះ​ជា​ព្រះរាជចំណារ​របស់​ព្រះមហាក្សត្រ​ជូនទៅ​កាន់​សម្តេច ហ៊ុន សែន​។​

​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ព្រះមហាក្សត្រ​កម្ពុជា បាន​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​១​សែន​ដុល្លារ ហើយ​សម្តេច ព្រះវររាជ​មាតា​ជាតិខ្មែរ ប្រោស​ប្រទាន​២​សែន​ដុល្លារ ដល់​រដ្ឋាភិបាល ដើម្បី​ទុក​ចំណាយ​លើ​ការទប់ស្កាត់​និង​ការប្រឆាំង​ជំងឺរាលដាលសាកល COVID-19 នេះ។

បច្ចុប្បន្ន កម្ពុជា នៅ​សល់អ្នកជំងឺពីរនាក់ដែលស្ថិតក្រោម​ការព្យាបាល ខណៈ១២៨នាក់ក្នុងចំណោម​១៣០ករណី បាន​ជាសះស្បើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com