អត្ថបទពាណិជ្ជកម្ម
ម្នាក់​ចេញ​លុយ តែ​ម្នាក់​គាស់​ឈ្នះ​រង្វាន់​៥០​លាន​រៀល​ពី​ស្រា​បៀរ កម្ពុជា ត្រូវធ្វើ​ម៉េច​?
24, Jun 2020 , 3:29 pm        
រូបភាព
​ភ្នំពេញ​៖ សំណួរ​ខាងលើនេះ​ត្រូវបាន​អ្នក​ពិសា​ស្រា​បៀរ​ឧស្សាហ៍​សួរ​គ្នា​មុននឹង​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ កម្ពុជា ដោយសារតែ​រង្វាន់​ពី​ស្រា​បៀរ​មួយ​នេះ​មាន​ច្រើន​សន្ធឹកសន្ធាប់ រាប់​ចាប់ពី​រថយន្ត Porsche ស៊េរី​ទំនើប​ចុងក្រោយ រហូតដល់​ទឹកប្រាក់​សុទ្ធ​៥០​លាន​រៀល ៥​លាន​រៀល និង​រងា្វ​ន់​ជាច្រើន​ទៀត​។ ប្រសិនបើ​មិនបាន​និយាយ​គ្នា​មុន​ទេ មុខជា​ត្រូវ​ចែក​ស្មើ​មិន​ខាន​។
 
​តួយ៉ាង លោក កង ផល្លី អាជីវករ​លក់​នាឡិកា​ដៃ​តាម​អន​ឡាញ ឲ្យ​ដឹងថា​៖ «​ឥឡូវនេះ ខ្ញុំ​មិនទាន់​ដឹងថា ត្រូវ​បែងចែក​យ៉ាងម៉េច​នៅឡើយ​ទេ ព្រោះ​ខ្ញុំ​ជា​អ្នកចេញលុយ​ទិញ​ស្រា​បៀរ​ប៉ាវ​ពួកគាត់​ពិសា​ទាំងអស់ ហើយ​បងប្អូន​ម្នាក់​ជា​អ្នក​គាស់​ឈ្នះ​រង្វាន់​នេះ​»​។​


 
​លោក​បន្តថា​៖ «​ជម្រើស​ល្អ​បំផុត​នៅពេលនេះ គឺ​មានតែ​បែងចែក​គ្នា​ខ្លះ ម្នាក់​មួយចំណែកៗ​តែប៉ុណ្ណោះ ព្រោះ​ពួកយើង​អត់​បាន​និយាយ​គ្នា​មុន​។ ហើយ​ចំណែក​ដែល​ខ្ញុំ​ទទួលបាន នឹង​យកទៅ​ធ្វើ​ផ្ទះមួយ​នៅលើ​ដី​កេរ​ប្រពន្ធ​របស់ខ្ញុំ​នៅឯ​ស្រុកកំណើត​ខេត្តកំពង់ចាម​»​។ 
 
​នេះ​ជា​មេរៀន​មួយ​សម្រាប់​អ្នក​ពិសា​ស្រា​បៀរ កម្ពុជា ទាំងអស់គ្នា គប្បី​និយាយ​គ្នា​មុននឹង​គាស់​ក្រវិល​កំប៉ុង ព្រោះ​ឱកាស​នៃ​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ស្រា​បៀរ​មួយ​នេះ​គឺមាន​ច្រើន​៕
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com