Parr ប្រាប់​ពីបទ​ពិសោធន៍​វ៉ៃ​គ្នា​តាម​ចិញ្ចើមថ្នល់ និង​សុំ​ចិត្ត​អ្នកគាំទ្រ​កុំ​ធ្វើតាម​ខ្លួន​
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Parr ប្រាប់​ពីបទ​ពិសោធន៍​វ៉ៃ​គ្នា​តាម​ចិញ្ចើមថ្នល់ និង​សុំ​ចិត្ត​អ្នកគាំទ្រ​កុំ​ធ្វើតាម​ខ្លួន​
24, Jun 2020 , 11:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
John Wayne Parr ឬ ឈ្មោះ​ក្រៅ «The Gunslinger» មិន​ចង់​ឲ្យ​អ្នកគាំទ្រ​ក្លាយជា​មនុស្ស​ដែលមាន​ជម្លោះ​ទាស់ទែង​គ្នា​លើ​ចិញ្ចើមផ្លូវ​ឡើយ​។



​នាពេល​ថ្មីៗ​នេះ ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង និង​មួយ​ថៃ​កម្រិត​ពិភពលោក​រហូតដល់​១០​សម័យ​បាន​បង្ហោះ​វីដេអូ​លើ Instagram របស់ខ្លួន​ដែល​អង្វរករ​ដល់​អ្នក​រាល់គ្នា ឬ អ្នកគាំទ្រ​ឲ្យ​ជៀស​ឆ្ងាយ​ពី​ជម្លោះ​ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​។ នាពេលនេះ កីឡាករ​មកពី​អូស្ត្រាលី​ក៏​បង្ហាញ​ស្នាមរបួស ដែល​រងគ្រោះ​ពី​ការវាយប្រហារ​ផងដែរ​នៅ​ប្រទេស​ថៃ ពេល​រូបគេ​មាន​អាយុ​១៩​ឆ្នាំ​។ 

កាលនោះ ខណៈដែល​កំពុង​អបអរ​ជ័យជម្នះ​លើក​ទី​២​នៅ​កម្មវិធី “The Land Of Smiles” Parr ពិតជា​ភ្ញាក់ផ្អើល​មែនទែន​ដោយ​បុរស​ម្នាក់​កាន់​ជើងម៉ា​ដែក​បង្កើត​អំពើហិង្សា​។ អ្នកជំនាញ​ឃី​ក​បុក​សី​ង​និង​មួយ​ថៃ​រៀបរាប់​បែបនេះ​៖«​បុរស​ម្នាក់នេះ​បានចាប់ផ្ដើម​វ៉ៃ​មកលើ​ខ្ញុំ​ដោយ​គ្មាន​ហេតុផល​។ ដូច្នេះ​ខ្ញុំ​ត្រូវការពារ​ខ្លួន និង វាយតប​តទៅ​វិញ​។ ខ្ញុំ​បាន​ទាត់ និង បញ្ចប់​ហេតុការណ៍​នោះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​ក្បាល​ពី​ខាងក្រោយ​របស់ខ្ញុំ តែ​ខ្ញុំ​នៅតែ​ហក់​ទៅ​វ៉ៃ​កាលនោះ​។



ខ្ញុំ​មិនអាច​មើលឃើញ​ឈាម​លើ​ក្បាល ហើយ​នៅតាម​ផ្លូវ​ដូច​សមុទ្រ​ក្រហម​។ បន្ទាប់មក​អត់​មាន​នរណា​ចង់​មក​ជិត​ខ្ញុំ​ទេ​ស្របពេល​ឈាម​ហូរ​ស្រោច​គ្រប់កន្លែង​»​។ ​យ៉ាងណាក្ដី​របួស​ពីរ​កន្លែង​លើ​ក្បាល​នោះ​តម្រូវ​ឲ្យ Parr ដេរ​រហូតដល់​១៤​ថ្នេរ​ទើប​ឲ្យ​របួស​ជិត​បាន​។ យោងតាម​រឿងរ៉ាវ​នេះ Parr បាន​ប្រើ​បទពិសោធន៍​ដើម្បី​ប្រាប់​ដល់​អ្នកគាំទ្រ​កុំ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ឬ ទាស់ទែង​គ្នា​។ ជើងឯក​ឃី​ក​បុក​សី​ង និង​មួយ​ថៃ​កម្រិត​ពិភពលោក​សង្កត់ធ្ងន់ថា​៖«​វា​មិនមាន​តម្លៃ​ទាល់តែសោះ​ក្នុងការ​ធ្វើ​រឿង​ដែល​ឆ្កួតៗ ឬ ល្ងីល្ងើ​បែបនេះ​»​។ ​សូម​ទស្សនា​វីដេអូ​ឃ្លី​ប​ខាងលើ​ដើម្បី​បានដឹង​អំពី​បទពិសោធន៍​របស់ Parr៕
 
 
 
 
 
View this post on Instagram
 
 
 
 
 
 
 
 
 

Lesson for all the kids out there: Street fighting is dumb where three possibilities could happen: one, you get killed. Two, you kill someone. Three, you do kill someone and now you’re in jail. As a 19yo I thought I was the man. Day before I had my 2nd fight in Thailand getting the win so next day thought we would celebrate. After a few whiskeys a Polish gentleman decided he didn’t like my face and decide he wanted to kill me (not a figure of speech. He told me before the fight started he was going to kill me). This guy starts attacking me for no reasons so I decided to protect myself and fight back. I threw a kick and ended up on all fours. It was then I felt a massive thud on the back of my head. I jumped up to keep fighting but all of a sudden I couldn’t see through all the blood, and the street parted like the Red Sea as no one wanted to come near me as blood was gushing everywhere. I soon learnt I was hit over the head with a steel barstool having to get rushed to emergency to require 14 stitches. I’m seriously lucky to be alive because if he hit me across my face I’d be dead for sure. That was my first and last street fight (if I can help it anyway) because I soon learnt the hard way that there is no rules and not worth dying over something stupid

A post shared by John Wayne Parr


© រក្សាសិទ្ធិដោយ thmeythmey.com