ពីនេះ ពីនោះ
សុខភាព
គួរ​ឧស្សាហ៍​ទទួលទាន​១ ក្រៅពី​ល្អ​ចំពោះ​ឆ្អឹង “​ទឹកដោះគោ​” ក៏​អាច​ផ្ដល់​ផល​ប្រសើរ​ច្រើន​ផ្សេងទៀត​ដែរ​
25, Jun 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ដឹង​ហើយ​ថា​ការ​ទទួលទាន​ទឹកដោះគោ គឺ​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​ជួយ​ឱ្យ​កាន់តែ​រឹងមាំ​។ ទោះជា​យ៉ាងណា​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ភេសជ្ជៈ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អៗ​ផ្សេងទៀត​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ឧស្សាហ៍​ទទួលទាន​ទឹកដោះគោ ៖

 
១. ជួយ​កាត់បន្ថយ​ស្ត្រេ​ស​
 
 
​ទឹកដោះគោ​ក្ដៅៗ​មួយ​កែវ គឺ​ល្អ​បំផុត​ដើម្បី​បន្ថយ​ស្ត្រេ​ស​ដោយ​ភេសជ្ជៈ​នេះ​ជួយ​សម្រួល​សាច់ដុំ​និង​ស​សៃ​ប្រសាទ​។ វា​ថែមទាំង​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​ដោយ​ផ្ដល់នូវ​អ័រម៉ូន​មេ​ឡា​តូ​នី​ន​និង​អាស៊ីត​អា​មី​ណូ tryptophan ដល់​រាងកាយ​។​
 
២. ល្អ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​
 
​មនុស្ស​ភាគច្រើន​ដែល​ចង់​ស្រក​ទម្ងន់​តែង​ដក​ទឹកដោះគោ​ពី​ក្នុង​របប​អាហារ​។ ប៉ុន្តែ​ការពិតទៅ​កម្រិត​មធ្យម ទឹកដោះគោ​អាចមាន​ប្រយោជន៍​សម្រាប់​ពួកគេ​ខណៈដែល​ភេសជ្ជៈ​នេះ​ជួយ​ទប់​ចំណង់​អាហារ​។ ការ​ទទួលទាន​ទឹកដោះគោ​ស្រស់ ១​កែវ​ពេញ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​។​
 
៣. ជួយ​ឱ្យ​សក់​ភ្លឺ​ទន់​រលោង​
 
​អាស៊ីត​ខ្លាញ់​និង​អាស៊ីត​អា​មី​ណូ​ក្នុង​ទឹកដោះគោ​ជួយផ្ដល់​ឱ្យ​អ្នក​នូវ​សក់​ដែលមាន​សុខភាព​ល្អ ហើយ​កាន់តែ​ស្រស់ស្អាត​។ វា​ក៏​ជា​មូលហេតុ​តែមួយ​ដែល​ផលិត​ថែរក្សា​សក់​ភាគច្រើន​មាន​ផ្ទុក​ទឹក​គោ​ក្នុងនោះ​។ ទឹកដោះគោ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ដែល​ក្រៅពី​ជួយ​ឱ្យ​ឆ្អឹង​និង​ធ្មេញ​រឹងមាំ​ហើយ​នោះ ជាតិ​រ៉ែ​នេះ​ក៏​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​សក់ ក៏​ដូច​ជាំ​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​ផងដែរ​។​
 
៤. ដោះស្រាយ​បញ្ហា​អាស៊ីត​ក្រពះ​ឡើង​ខ្ពស់​
 
​ទឹកដោះគោ​ជួយ​គ្របដណ្ដប់​ស្រទាប់​ក្រពះ​ការពារ​វាពី​អាកា​រៈរ​លាក​ដោយ​អាស៊ីត​ក្រពះ​ឡើង​ខ្ពស់​ចាំបាច់​សម្រាប់​ការរំលាយ​អាហារ​។ លើសពីនេះទៅទៀត ជាតិ​កាល់ស្យូម​ក្នុង​ទឹក​គោ​ជួយ​បន្សាប​ជាតិ​អាស៊ីត​បាន​យ៉ាង​ប្រសើរ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា​មនុស្ស​មួយចំនួន​ងាយ​នឹង​ជួបប្រទះ​អាកា​រៈអា​ស៊ីត​ក្រពះ​ឡើង​ខ្ពស់​ម្ដងទៀត​ក្រោយពេល​ទទួលទាន​ទឹកដោះគោ​។​
 
៥. បន្ថយ​អាកា​រៈ​ក្រោយ​ស្រវឹង​
 
​ទឹកដោះគោ​សង្គ្រោះ​ស្រទាប់​ក្រពះ​ពី​ការ​រលា​កដោយ​ការឡើង​ខ្ពស់​នៃ​អាស៊ីត​ក្រពះ​ដែលជា​អ្វីមួយ​ងាយ​នឹង​កើតឡើង​ក្រោយពេល​ទទួលទាន​គ្រឿង​ស្រវឹង​។ ការទទួល​ទាន​ទឹកដោះ​គោមួយ​កែវ​មុនពេល​ទទួលទាន​គ្រឿង​ស្រវឹង​ក៏​ជួយ​បន្ថយ​ការ​ស្រូប​យកជាតិ​អាល់កុល​ក្នុង​រាងកាយ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com