អត្ថបទពាណិជ្ជកម្ម
លោក នូ ឧសភា ឆ្ងល់​ថា « គេ​ត្រូវ​រង្វាន់​៥​លាន​រៀល ភ្លូកទឹកភ្លូកដី​ពី​ស្រា​បៀរ​កម្ពុជា តើ​ផ្លូវ​មួយណា​អាច​នាំ​ខ្ញុំ​រក​កំប៉ុង​ដែលមាន​រង្វាន់​ទាំងនោះ​» ?
25, Jun 2020 , 4:42 pm        
រូបភាព
​ភ្នំពេញ​៖ លោក នូ ឧសភា តារាចម្រៀង​ម្ចាស់​បទ «​ព្រងើយ​» ដែល​ល្បី​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ កំពុង​ងឿងឆ្ងល់​ថា តើ​ផ្លូវ​ណា​ដែល​លោក​អាច​ទៅរក​ទិញ​ស្រា​បៀរ​កម្ពុជា​ដែលមាន​រង្វាន់​សំណាង​ឈ្នះ ៥​លាន​រៀន​ដូច​គេ​ដែរ​។
 
​ចម្ងល់​នេះ​ផ្ទុះឡើង បន្ទាប់ពី​លោក​បានដឹងថា ត្រឹម​រយៈពេល ១ សប្តាហ៍​កន្លងទៅ​សោះ មាន​អ្នកឈ្នះ​រង្វាន់ ៥ លាន​រៀល​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ កម្ពុជា រហូត​ទៅដល់ ១៨ នាក់​ឯណោះ ដោយ​ក្នុងនោះ​រួមមាន​ចំនួន ១១ នាក់​មកពី​ភ្នំពេញ  ២ នាក់ នៅឯ​បាត់ដំបង ២​នាក់ មក ពី​ខេត្ត កណ្តាល ១ នាក់ កំពុងស្ពឺ ១​នាក់​ទៀត ពី​ព្រៃវែង និង ពោធិ៍សាត់ ១ នាក់​ផងដែរ​។ 
 
​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឆ្លើយតប​ទៅ​ចម្ងល់​លោក នូ ឧសភា យ៉ាង​ដូច្នេះ​ថា​៖ « ក្រវិល​កំប៉ុង​ទឹកប្រាក់ ៥​លាន​រៀល ត្រូវ​បានដាក់​នៅជាប់​កំប៉ុង ស្រា​បៀរ កម្ពុជា ច្រើនណាស់​ហើយ​ក៏បាន​បញ្ជូន​ទៅក្នុង​ទីផ្សារ​ទូទាំងប្រទេស​រួច​ហើយ​ដែរ ដូច្នេះ​ផ្លូវ​ដែល​អាច​ទៅរក​រង្វាន់​ទាំងអស់​នោះបាន គឺ​តម្រូវ​ឲ្យ​អតិថិជន​ទាំងអស់​បន្តដំណើរ​គាំទ្រ​ពិសា​ស្រា​បៀរ កម្ពុជា រាល់​កម្មវិធី​ជួបជុំ ជប់លៀង​ផ្សេងៗ​ដើម្បី​ឆ្ពោះទៅរក​សំណាង​ទាំងអស់នោះ​»​។ 
 
​លោកស្រី​បន្តទៀតថា យើង​មើលមិនឃើញ​ពី​សំណាង​ទាំងអស់​នោះទេ លុះត្រា​ណា​តែ​ឃើញ រូបភាព​រង្វាន់​រថយន្ត ឬ ទឹកប្រាក់ ៥០ លាន​រៀល ,៥ លាន​រៀល ,១០​ម៉ឺន​រៀល ,១ ម៉ឺន​រៀល នៅលើ​ក្រវិល​ដែល​អ្នក​កាន់​ជាប់​នឹង​ដៃ ទើប​ដឹងថា “​អូ​! សំណាង​មកដល់​ហើយ​!” ៕
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!
 























(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com