COVID-19
ជាតិ
បុរសខ្មែរ ដែលឆ្លងកូវីដ-១៩ ពីឥណ្ឌូណេស៊ី បានជាសះស្បើយវិញ
29, Jun 2020 , 9:49 am        
រូបភាព
រូបពី CDC
រូបពី CDC
បុរសខ្មែរវ័យ២៩ឆ្នាំ ដែលមកពីឥណ្ឌូណេស៊ី ជាមួយនឹងជំងឺកូវីដ-១៩ បានជាសះស្បើយវិញហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។



បុរសខ្មែរវ័យ២៩ឆ្នាំរូបនោះ ស្ថិតក្នុងចំណោមអ្នកដំណើរទាំង៤៦នាក់ (ជនជាតិឥណ្ឌូណេស៊ី២នាក់) ដែលធ្វើដំណើរតាមជើងហោះហើរ ចេញពីឥណ្ឌូណេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា។ មានបុរសខ្មែរម្នាក់ទៀតវ័យ២២ឆ្នាំ ក្នុងចំណោម៤៦នាក់នោះ ក៏មានជំងឺកូវីដ-១៩ ដែរ តែក៏បានជាសះស្បើយដែរហើយ។

បច្ចុប្បន្ន កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ១៤១នាក់ ដោយបានជាសះស្បើយ១៣០នាក់ ខណៈ១១នាក់ទៀត កំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com