ជាតិ
ពីនេះ ពីនោះ
ពាក្យខ្លះអាចសរសេរជាមួយ «ប» ក៏បាន ឬ «ព» ក៏បាន!
× វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យមួយចំនួនដែលអាចសរសេរជាអក្សរ«ប»ក៏បាន ឬអក្សរ«ព» ក៏បាន។ តើពាក្យទាំងនោះមានអ្វីខ្លះទៅ?
ពាក្យដែលអាចសរសេរបានទាំងអក្សរ«ប»ផង និង«ព»ផងនោះមានពាក្យ ប្រួម ឬព្រួម, ប្រួក ឬ ព្រួក,បំផ្លើស ឬពន្លើស,ប្រួត ឬព្រួត,ព្រៀច ឬប្រៀច ជាដើម។ ពាក្យទាំងនេះគឺសុទ្ធតែសរសេរបានដូចគ្នា និងមានន័យដូចគ្នា។
លើកលែងពាក្យ «ព្រើស» មានន័យខុសពី»ប្រើស», ព្រុស មានន័យខុសពី«ប្រុស»,ព្រឹក្សា មានន័យខុសពី«ប្រឹក្សា»ជាដើម ដែលមិនអាចចាត់ទុកជាពាក្យដែលមានន័យដូចគ្នាឡើយ បើទោះបីជាមានករណីសរសេរជាព្យព្ជានៈខុសគ្នាដូចនឹងការលើកឡើងនៅខាងលើក៏ដោយ។
ចំពោះពាក្យខ្លះទៀត សរសេរខុសព្យញ្ជនៈគ្នា ហើយមានន័យដូចគ្នា ដោយពាក្យទាំងនោះមានដូចជា ជួប ឬចួប, ជួន ឬចួន, វិទ្យា ឬវិជ្ជា, ចិត្ត និងចិត្រ,មិត្ត ឬមិត្រ, សច្ចាប័ន ឬសត្យាប័ន ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com