ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត ! ONE Championship ត្រឡប់​មកវិញហើយ នៅ​ខែកក្កដា​
30, Jun 2020 , 12:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​លោក Chatri Sityodtong ដែលជា​ប្រធាន និង នាយក​ប្រតិបត្តិ​របស់ ONE Championship បាន​ឲ្យ​ដឹងថា ONE ត្រឡប់មក​រៀបចំ​ព្រឹត្តិការណ៍​សាជាថ្មី​វិញ​ហើយ​បន្ទាប់ពី​ខកខាន​តាំងពី​ខែ មីនា មកម្ល៉េះ​ដោយសារ COVID-19​។

 
​លោកនាយក​ប្រតិបត្តិ​គូសបញ្ជាក់ថា ៖«​បន្ទាប់ពី​ជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី ONE Her Serie 13 និង 14 នៅ​ប្រទេស​ចិន​កាល​សប្ដាហ៍​មុន ឥឡូវនេះ ONE Championship ត្រលប់មក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​របស់ខ្លួន​វិញ​ហើយ​នៅ​ថ្ងៃទី ៣១ កក្កដា នា​ប្រទេស​ថៃ​។ ចំណែក ការប្រកួត​នឹងមិន​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​ទេ​(​បិទទ្វារ​) ប៉ុន្តែ​ផ្សាយ​ផ្ទាល់​ជាស​កល​។ យើង​មិន​ចុះចាញ់​នោះឡើយ​។ ជាមួយគ្នា​នោះ យើង​ក៏​បន្ថែម​ការប្រកួត ១២ គូ​បន្ថែមទៀត​សម្រាប់​ការសម្ពោធ​កម្មវិធី​ថ្មី ONE Dark Series​។ ការប្រកួត​នេះ​នឹងត្រូវ​យកទៅ​ផ្សាយ​បន្ត​សម្រាប់​ដៃគូ​របស់​យើង​ទូទាំង​ពិភពលោក​។ សូម​អត់ធ្មត់​បន្តិច និង រង់ចាំ​តាមដាន​ទាំងអស់គ្នា​»​។ 


 
​លោក​សង្កត់ធ្ងន់​ទៀតថា ៖«​ខ្ញុំ​សូម​សម្ដែង​ការដឹងគុណ​ដ៏​ស្មោះស្ម័គ្រ​អស់ពី​បេះដូង​ចំពោះ​ក្រុមការងារ ONE Championship ដែល​បង្ហាញ​ការគាំទ្រ​សព្វបែបយ៉ាង​។ បច្ចុប្បន្ននេះ​ពិភពលោក​កំពុងតែ​រងគ្រោះ​ដោយសារតែ​វិបត្តិ​អាក្រក់​បំផុត​ក្នុង​រយៈពេល ១០០​ឆ្នាំ​។ ប្រទេស​ជាច្រើន​ក្នុង​លោក​នៅតែ​បន្ត​បិទ​ព្រំដែន​របស់ខ្លួន​។ COVID-19 ធ្វើ​ឲ្យ​ប្រទេស​នីមួយៗ​ផ្លាស់ប្ដូរ​គោលការណ៍​ជាប្រចាំ ហើយ​យើង​មិនអាច​រៀបចំ​ផែនការ​បាន​ទាល់តែសោះ​។ យ៉ាងណាក្ដី ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមការងារ​ដ៏​អស្ចារ្យ​ក្នុង​លោក​សម្រាប់​ភាព​ស្មោះស្ម័គ្រ និង រុញច្រាន​ឲ្យ​ព្រឹត្តិការណ៍​ប្រកួត​កើតឡើង​ជាថ្មី​»៕

© រក្សាសិទ្ធិដោយ thmeythmey.com