ជួយ​ចែករំលែក​! មូលហេតុ​ពិសេសៗ​ដែល​អ្នក​គួរ​ឈប់​ជក់បារី​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! មូលហេតុ​ពិសេសៗ​ដែល​អ្នក​គួរ​ឈប់​ជក់បារី​
30, Jun 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​នៅពេលដែល​អ្នក​ឈប់​ជក់បារី​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ពិសេសៗ​ដែល​អ្នក​គួរ​ឈប់​ជក់បារី ៖


១. សុខភាព​សួត​រឹងមាំ​ប្រសើរ​
 
 
​មួយ​ក្នុងចំណោម​មូលហេតុ​ចម្បង​នៃ​ជំងឺមហារីក​សួរ គឺ​ការជក់បារី ឬ​ហិត​ផ្សែង​បារី​ពី​អ្នកដទៃ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ឈប់​ជក់បារី​នោះ អ្នក​ប្រាកដជា​អាច​នឹង​ជួយសង្គ្រោះ​សួត​ខ្លួនឯង ព្រមទាំង​អ្នកដទៃ​ពី​ហានិភ័យ​នៃ​ជំងឺមហារីក​។​
 
២. ចរន្តឈាម​រត់​មាន​លក្ខណៈ​ប្រសើរឡើង​
 
​ដឹង​ទេ​ថា​នេះ គឺជា​រឿង​ដំបូង​គេ​បង្អស់​ដែល​កើតឡើង​នៅពេល​អ្នក​ឈប់​ជក់បារី​! ក្នុង​រយៈពេល​ពីរ​បី​ម៉ោង ចរន្តឈាម​របស់​អ្នក​នឹងមាន​ភាពប្រសើរ​ឡើង​គួរឱ្យកត់សម្គាល់ ហើយ​អត្រា​បេះដូង និង​សម្ពាធ​ឈាម​របស់​អ្នក​ត្រលប់​ទៅកាន់​ស្ថានភាព​ធម្មតា​វិញ​។ ខណៈដែល​ជាតិ​នីកូទីន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការឡើង​ខ្ពស់​នៃ​សម្ពាធ​ឈាម និង​ការកើនឡើង​នៃ​អត្រា​ចង្វាក់បេះដូង គឺ​គ្មាន​វត្តមាន​នៅក្នុង​រាងកាយ​ទៀត ។ នេះ​ក៏​នឹងធ្វើ​ឱ្យ​ចុង​ម្រាមដៃ​របស់​អ្នកមាន​កម្ដៅ​ជាង​មុន​ផងដែរ ក៏​ព្រោះតែ​ចរន្តឈាម​រត់​បាន​ត្រឹមត្រូវ​ក្នុង​រាងកាយ​។​

៣. ធ្មេញ​ស​
 
​ការជក់បារី ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​កើត​មានការ​រលាក ឈឺ​មាត់ ធ្មេញ​ប្រែជា​លឿង ហើយនឹង​ធ្វើឱ្យមាន​ខ្យល់​ដង្ហើម​មិនល្អ​ថែមទៀត​។ ទោះជា​យ៉ាងណា​ផលវិបាក​ភាគច្រើន​នៃ​បញ្ហា​សុខភាព​មាត់​ធ្មេញ​ដូចជា ធ្មេញ​លឿង ក៏ដូចជា​ខ្យល់​ដង្ហើម​មិនល្អ នឹង​បាត់​ទៅវិញ​ភ្លាមៗ​បន្ទាប់ពី​អ្នក​ឈប់​ជក់បារី​។ ការឈប់​ជក់បារី​ក៏​ជួយ​ការពារ​អ្នក​ពី​ជំងឺ​អញ្ចាញធ្មេញ​ផងដែរ​។​
 
៤. ហានិភ័យ​នៃ​បញ្ហា​បេះដូង​ត្រូវ​ថយចុះ​
 
​ការជក់បារី​ជះ​ផលប៉ះពាល​ដល់​ស​សៃ​ឈាម​ដែល​បង្ក​គ្រោះថ្នាក់​សុខភាព​បេះដូង​គួរឱ្យ​បារម្ភ​។ ដូច្នេះ​នៅពេល​ឈប់​ជក់បារី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹង​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង​។​
 
៥. ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពប្រសើរឡើង​
 
​ប្រព័ន្ធ​ភាពស៊ាំ​ល្អ​នឹង​ជួយ​ការពារ​អ្នក​ឲ្យ​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ ការជក់បារី​ជាប្រចាំ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​មុខងារ​មិនបាន​ត្រឹមត្រូវ ហើយ​ចុះខ្សោយ​ដែល​បណ្ដាលឱ្យ​ជំងឺ​ផ្សេងៗ​ងាយ​នឹង​ជ្រៀតចូល​ក្នុង​រាងកាយ​។ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​រលាក​ទងសួត និង​ជំងឺ​រលាក​សួត ហើយ​ចុងក្រោយ​ជាលិកា​សួត​ទាំងអស់​នឹងត្រូវ​បំផ្លាញ ដោយសារ​ទម្លាប់​នៃ​ការជក់បារី​។ ប៉ុន្តែ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​ទាំងនេះ គឺ​នឹងមិន​កើតឡើង​បានទេ ប្រសិនបើ​អ្នក​ឈប់​ជក់បារី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com