ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ទូតអាមេរិកគាំទ្រការចងក្រងឯកសារ និងការផ្សះផ្សាសង្គមឡើងវិញនៅតំបន់អន្លង់វែង
30, Jun 2020 ,
8:29 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
អន្លង់វែង-ឧត្តរមានជ័យ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់អន្លង់វែង ទីកាន់កាប់ចុងក្រោយរបស់របបកម្ពុជាប្រជាធិបតេយ្យ ដើម្បីស្វែងយល់ពីកិច្ចការមួយចំនួន ដែលស្ថានទូតបានគាំទ្រលើការងារចងក្រងឯកសារ និងការផ្សះផ្សាសង្គមនៅតំបន់នេះ។ លោកទូត បានបង្ហាញការគាំទ្រកាន់តែខ្លាំង លើការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានការផ្សះផ្សាសង្គម និងទប់ស្កាត់របបប៉ុល ពត វិលត្រឡប់មកវិញ។
តំបន់អន្លង់វែង មានប្រវត្តិសាស្ដ្រស៊ីជម្រៅក្នុងសង្គមខ្មែរ ដែលជាទីកាន់កាប់ចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម ដើម្បីប្រយុទ្ធតទល់ជាមួយកងទ័ពរដ្ឋាភិបាល មុនសមាហរណកម្មឆ្នាំ១៩៩៨។ ដ្បិតថា ទ័ពខ្មែរក្រហមលែងមានវត្តមានតទៅទៀតយ៉ាងណាក្ដី តែតំបន់នេះ នៅតែត្រូវបានគេហៅថាជាតំបន់ខ្មែរក្រហម និងមានការរើសអើង។ ដើម្បីដោះស្រាយបញ្ហានេះ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានចងក្រងឯកសារ ការអប់រំ និងការផ្សព្វផ្សាយជាច្រើនអំពីសន្ដិភាព និងការអប់រំពីអំពើប្រល័យពូជសាសន៍ ក្នុងបំណងផ្សះផ្សាការបែកបាក់រវាងអតីតកងទ័ពខ្មែរក្រហម និងយុវជនជំនាន់ក្រោយក្នុងតំបន់អន្លង់វែង។
លោកបណ្ឌិត លី សុខឃាង ប្រធានមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ក្នុងបំណងស្វែងរកការផ្សះផ្សាសង្គម បញ្ឈប់ការរើសអើង និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីប្រវត្តិសាស្ដ្រខ្លួនឯង ក៏ដូចជាចែករំលែកបទពិសោធន៍ដល់បណ្ដាប្រទេសដទៃកុំឱ្យមានអំពើប្រល័យពូជសាសន៍ដូចកម្ពុជា។ អ្នកស្រាវជ្រាវរូបនេះយល់ថា ការសិក្សាពីប្រវត្តិសាស្ដ្ររបស់សង្គម ពិតជាមានសារសំខាន់ ដើម្បីឱ្យអ្នកជំនាន់ក្រោយ បានរៀនសូត្រ និងកុំឱ្យអំពើបែបនេះកើតមានសារជាថ្មី។
តាមរយៈការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិក មជ្ឈមណ្ឌលនេះបានចងក្រងឯកសារ និងបង្កើតព្រឹត្តិការណ៍ជាច្រើនក្នុងតំបន់អន្លង់វែង ទាំងការអប់រំ ការកម្សាន្ត និងកីឡា បំណងដើម្បីការផ្សះផ្សាសង្គមឡើងវិញ ក៏ដូចជាចងក្រងប្រវត្តិសាស្ដ្រក្នុងតំបន់នេះ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត លី សុខឃាង។
ក្នុងដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ដ្រផ្ទះតាម៉ុក អតីតផ្ទះតាម៉ុកលើភ្នំដងរែក ដែលបច្ចុប្បន្នក្លាយជាមជ្ឈមណ្ឌលសន្ដិភាព នាថ្ងៃទី២៩ មិថុនា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy ថ្លែងថា សហរដ្ឋអាមេរិកពិតជាមានមោទកភាពណាស់ដែលបានចូលរួមផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ក្នុងកិច្ចខិតខំប្រឹងប្រែងការកត់ត្រាប្រវត្តិសាស្ដ្រឡើងវិញ ក៏ដូចជាការពង្រីកការយល់ដឹងពីប្រវត្តិសាស្ដ្រដល់ពលរដ្ឋកម្ពុជា បំណងមិនឱ្យអំពើប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។ លោកបន្តថា ការកត់ត្រា និងការសិក្សាប្រវត្តិសាស្ដ្រ មិនមែនធ្វើឡើងតែក្នុងទីក្រុងទេ ដូច្នេះហើយទើបក្រសួងការបរទេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិសហរដ្ឋអាមេរិក (USAID) បានផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីជំរុញលើកិច្ចការទាំងនេះ។ លោកអគ្គរដ្ឋទូតបន្តទៀតថា ការចុះមកដល់ទីតាំងដែលព្រឹត្តិការណ៍បានកើតឡើងជាក់ស្ដែង គឺមានសារសំខាន់ទាំងក្នុងវិស័យអប់រំ និងកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្ដិភាពនៅកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អន្លង់វែង
ឆាំង យុ
ទូតអាមេរិក
ប្រវត្តិសាស្ដ្រ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម