ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola បន្ថែម​ម៉ោង​ផលិត ផលិតផល​នេះ​បន្ថែម​
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola បន្ថែម​ម៉ោង​ផលិត ផលិតផល​នេះ​បន្ថែម​
01, Jul 2020 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ដែល​សាធារណជន ជាពិសេស​យុវវ័យ បានទទួល​ស្គាល់ និង​គាំទ្រ​ខ្លាំង​លើ​ទីផ្សារ​កម្ពុជា បានសម្រេច​បន្ថែម​ម៉ោង​ផលិត​ផលិតផល​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ដប កាលពីពេល​ថ្មីៗ​នេះ​។


 
 
​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola បាន​ឲ្យ​ដឹងថា​៖ «​ដោយសារតែ​តម្រូវការ​ទីផ្សារ​ខ្ពស់ មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន​បានសម្រេច​បន្ថែម​ម៉ោង​សង្វាក់​ផលិតកម្ម ជាពិសេស​ទឹកក្រូច​អាយ​ស៍ IZE ដប ដែលមាន​រង្វាន់​ក្នុង​គម្រប​ដប​ភ្ជាប់​ទៅជា​មួយ​ជាច្រើន​រង្វាន់​ផងដែរ​»​។​


 
​ឆ្លៀត​ក្នុងឱកាស​នេះ លោកស្រី​ក៏​សូម​ថ្លែងអំណរគុណ​ទៅដល់​អតិថិជន ដែល​បាន​គាំទ្រ​ផលិតផល​ទឹកក្រូច​អាយ​ស៍​នៅ​ទូទាំងប្រទេស​កម្ពុជា និង​សូម​លើកទឹកចិត្ត​ដល់​អតិថិជន​ទាំងអស់​កុំ​ភ្លេច​ពិនិត្យមើល​គម្រប​ដបទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ដើម្បី​មានឱកាស​ឈ្នះ​ទូរស័ព្ទដៃ​ស្មាន​ហ្វូ​ន ទឹកប្រាក់​សុទ្ធ​៥​លាន​រៀល ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង​ទឹកក្រូច​អា​យស៍​ជាច្រើន​រយ​រង្វាន់​ផងដែរ​៕ 
 
​ទឹកក្រូច​អាយ​ស៍ IZE ដប និង កំប៉ុង​មាន ៣ រសជាតិ អាយ​ស៍​កូ​ឡា​អា​យស៍​ក្រូចឆ្មា និង​អាយ​ស៏​រសជាតិ​ផ្លែឈើ​ចំរុះ​។​
 








(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com