អត្ថបទពាណិជ្ជកម្ម
ចិត្តល្អអ៊ីចឹង បានជាមានសំណាងឈ្នះរង្វាន់ ៥លានរៀល ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា
× គេថាសន្តានចិត្តល្អស្តែងចេញតាមរយៈទង្វើល្អ ខណៈទឹកចិត្តស្មោះសគឺជាសសរគ្រឹះនៃការកសាងមិត្តភាពរវាងគ្នានិងគ្នាបានយូរអង្វែង។
ផ្នត់គំនិតនេះត្រូវបានលោក ស្រេង វិបុស ដែលជាអតិថិជន ស្រាបៀរ កម្ពុជា តែងអនុវត្តជាប្រចាំ។ ក្រោយគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ឈ្នះបានរង្វាន់ប្រាក់សុទ្ធ ៥លានរៀល កាលពីថ្ងៃទី២២ មិថុនា នៅក្នុងកម្មវិធីពិសាអាហារជួបជុំគ្នានៅឯផ្ទះបងស្រីរបស់គាត់ ក្នុងខណ្ឌសែនសុខ លោក វិបុស បានសម្រេចចិត្តចែករំលែកលាភសំណាងនេះដល់មិត្តភ័ក្តិ៣នាក់ផ្សេងទៀត បើទោះបីមិនមានការស្នើសុំក្តី។
លោក វិបុល ប្រកបរបរជាជាងទឹក ជាងភ្លើង បានមានប្រសាសន៍ថា៖ «ប្រាក់រង្វាន់ ៥លានរៀលនេះ ខ្ញុំនឹងបែងចែក៣ចំណែក ចែកជូនដល់មិត្តភ័កិ្តដែលអង្គុយផឹកជុំគ្នា បើទោះបីជាខ្ញុំជាអ្នកចេញលុយទិញស្រាបៀរ កម្ពុជា ជប់លៀងប៉ាវពួកគាត់ ហើយក៏ជាអ្នកគាស់ឈ្នះផ្ទាល់ក៏ដោយ»។
លោក វិបុល មិនមែនជាអតិថិជនតែម្នាក់ ដែលមានសំណាងបានឈ្នះទឹកប្រាក់ ៥លានរៀលពីស្រាបៀរ កម្ពុជា នេះទេ ។ បើគិតត្រឹមមួយសប្តាហ៍ ពីថ្ងៃទី២២ដល់២៩ មិថុនានេះ មានអតិថិជនសរុប ២១នាក់ បានឈ្នះទឹកប្រាក់៥លានរៀល ដោយក្នុងនោះ ភ្នំពេញមាន១០នាក់, កំពង់ស្ពឺមាន២នាក់, បាត់ដំបងមាន៣នាក់, កណ្តាលមាន២នាក់, ត្បូងឃ្មុំមាន២នាក់, សៀមរាបមាន១នាក់, និងតាកែវមាន១នាក់ផងដែរ។
សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់ ៥០លានរៀល ៥លានរៀល និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត៕
ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com