ជួយ​ចែករំលែក​! ពេល​ពងបែក​មាត់ គួរ​និង​មិនគួរ​ទទួលទាន​អ្វីខ្លះ​?
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! ពេល​ពងបែក​មាត់ គួរ​និង​មិនគួរ​ទទួលទាន​អ្វីខ្លះ​?
03, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពងបែក​មាត់ គឺជា​ដំបៅ​ដែលជា​ធម្មតា​លេចឡើង​លើ​អញ្ចាញធ្មេញ អណ្ដាត និង​កៀន​បបូរមាត់​។ ប៉ុន្តែ​នៅពេល​បញ្ហា​នេះ​កើតឡើង​យើង​គួរ​និង​មិនគួរ​ទទួលទាន​អ្វីខ្លះ​ដើម្បី​ចៀសវាង​ការឈឺចាប់ ឬ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​?​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន ឬ​ត្រូវ​ប្រយ័ត្ន​ពុំគួរ​ទទួលទាន​ពេល​ឈឺ​ពងបែក​មាត់ ៖

 
  • ​អាហារ​មិនគួរ​ទទួលទាន​
១. អាហារ​រឹង​ស្រួយ​
 
​រួមបញ្ចូល​ទាំង​អ្វីដែល​បំពង​ខ្លាញ់​ខ្លាំង​និង​ស្រួយ​។ នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​អាច​បណ្ដាលឱ្យមាន​ការឈឺ​ចាប់​ខ្លាំង ពិសេស​ពេល​ទំពារ​ប៉ះ​នឹង​ពងបែក​។​
 
២. អាហារ​និង​ភេសជ្ជៈ​ក្ដៅ​
 
​អាហារ​និង​ភេសជ្ជៈ​ក្ដៅៗ​អាច​បង្ក​ការ​រលាក​អាចធ្វើឱ្យ​ដំបៅ​ពងបែក​កាន់តែ​ឈឺចាប់​ខ្លាំង​។ ភេសជ្ជៈ​និង​អាហារ​ក្ដៅ​ពេក​ថែមទាំង​អាច​បង្ក​របួស​ដល់​ជាលិកា​ទន់ៗ​នៃ​មាត់​ដែលជា​មូលហេតុ​ចម្បង​មួយ​នៃ​ការលេចឡើង​នូវ​ដំបៅ​ពងបែក​ទៀតផង​។​
 
៣. អាហារ​ហឹរ ឬ​ប្រៃ​
 
​ការទទួល​ទាន​អាហារ​ហឹរ ឬ​ប្រៃ​កំឡុងពេល​ឈឺ​ពងបែក​មាត់​នឹងធ្វើ​អោយ​អា​ការៈឈឺចាប់​កាន់តែខ្លាំង​ក្លា​ឡើង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​ប្រភេទ​នេះ​មួយរយៈ​សិន​។​
 
  • ​អាហារ​គួរ​ព្យាយាម​ទទួលទាន​
១. យ៉ា​អួរ​ដែលមាន​ផ្ទុក​បាក់តេរី​ល្អ​
 
​អាហារ​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​នៅពេល​កើត​ពងបែក​មាត់ គឺ​យ៉ា​អួរ​។ អាហារសម្រន់​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​បាក់តេរី​ល្អ​ជួយ​ព​ន្លឿ​ន​ការ​ជាសះស្បើយ​នៃ​របួស​ពងបែក​មាត់​។​
 
២. ទឹកដូង​និង​ទឹក​ត្រជាក់​
 
​ដើម្បី​បំបាត់ ឬ​បន្ថយ​អា​ការៈឈឺចាប់​ឆាប់រហ័ស​អ្នក​គួរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​។ ពិសេស​ទឹក​ត្រជាក់ ឬ​ទឹកដូង​កាន់តែ​ប្រសើរ​នេះ​ក៏​ព្រោះតែ​ភាព​ត្រជាក់​ជួយផ្ដល់​ភាពស្ពឹក​លើស​សៃ​ប្រសាទ ហើយ​ភាពឈឺចាប់​នៃ​ដំបៅ​ពងបែក​ត្រូវបាន​កាត់បន្ថយ​។​
 
​សម្គាល់ ៖ អ្នក​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ទន់ៗ ម៉ដ្ឋ មិនមាន​រសជាតិ​ខ្លាំង និង​ងាយស្រួល​លេប​។ ហើយក៏​គួរ​ទំពារ​យឺត​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com