ពីនេះ ពីនោះ
សុខភាព
កុំរំលង! របៀបប្រើប្រាស់ “ផ្លែគីវី” រក្សាស្បែកមុខឱ្យស្រស់ស្អាតរលោង
× ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានផ្លែគីវី ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពស្បែកមុខឡើយ។ ផ្លែគីវីមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន E វីតាមីន K និងអាស៊ីត Alpha hydroxy acids ដែលអាចជួយផ្ដល់សំណើមដល់ស្បែកមុខ កម្ចាត់មុន និងទប់ស្កាត់ស្នាមជ្រីវជ្រួញទៀតផង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់ផ្លែគីវីថែរក្សាស្បែកមុខ ៖
អ្វីដែលអ្នកត្រូវការ គឺយ៉ាអួរសុទ្ធ ១ ស្លាបព្រាបាយ ចេក ១ ផ្លែ និងគីវី ១ ផ្លែ។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺដួសយកសាច់គីវីចេញដាក់ក្នុងចានគោមមួយ។ ប្រើប្រាស់សមកិនសាច់គីវីឱ្យម៉ដ្ឋបន្ទាប់មកបកចេកទុំ ១ ផ្លែដាក់ចូលនិងកិនលាយចូលគ្នាម្ដងទៀត។ រួចបន្ថែមយ៉ាអួរ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខដែលលាងសម្អាតរួច។ ទុកចោលរហូតដល់ស្ងួត ឬយ៉ាងហោចណាស់ពី ២០ ទៅ ៣០ នាទី។ លាងសម្អាតមុខចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានស្បែកមុខទន់រលោង។
សាកសមសម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយសាច់នៃផ្លែគីវីជាមួយទឹកក្រូចឆ្មារស្រស់។ លាបល្បាយលើស្បែកមុខនិងទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ រូបមន្តនេះអាចជួយបន្ថយស្នាមសំលាកនិងបង្រួមរន្ធញើសទៀតផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com