ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ៖ ពេលនេះ​ជា​ពេល​ត្រូវ​វះកាត់​រឿង​ជម្លោះដីធ្លី​ហើយ​
03, Jul 2020 , 9:36 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រកាស​ឱ្យ​អនុវត្ត​វិធានការ​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​ជម្លោះដីធ្លី កុំ​ឱ្យមាន​កើតឡើង​ទៀត​។ សម្ដេច ប្រកាស​នៅក្នុង​សម័យប្រជុំ​គណរដ្ឋមន្ត្រី ថ្ងៃទី ៣ កក្កដា ២០២០​។​



«​រឿង​ដីធ្លី​ត្រូវតែ​ជម្រះ​គ្នា​ម្តង​» ។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​លើកយក​បញ្ហាដីធ្លី នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង មក​អធិប្បាយ​នៅក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​នេះ​។​
 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ បាន​ស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ពេលនេះ ជា​ពេលដែល​ត្រូវធ្វើ​ការវះកាត់​ហើយ​»​។​
 
ទាក់ទងនឹងបញ្ហាដីធ្លីនៅស្រុកគាស់ក្រឡនេះ ប្រមុខរដ្ឋាភិបាល ក៏បានបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ មិថុនាដែរ។ ការដកតំណែងលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡនេះ ធ្វើឡើងក្រោយលោក ជាប់គុបគិតជាមួយលោកឧកញា សង ថន ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លីជាមួយពលរដ្ឋ៤គ្រួសារ ដែលត្រូវបានក្រុមការងារថ្នាក់ជាតិចុះស្រាវជ្រាវរកឃើញ៕

Tag:
 ហ៊ុន សែន​
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com