ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យកាស៊ីណូ ប្រតិបត្តិការអាជីវកម្មវិញ
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូ ប្រតិបត្តិការអាជីវកម្មសាជាថ្មីឡើងវិញ។ សម្ដេចប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នាព្រឹកថ្ងៃទី ២ កក្កដា។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការដំណើរការអាជីវកម្មវិញនេះ គឺតម្រូវឱ្យកាស៊ីណូទាំងនោះ មានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានចូលស្ដាប់កិច្ចប្រជុំនេះ បានស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី មកសរសេរលើហ្វេសប៊ុកដូច្នេះថា៖«កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩»។
គួរបញ្ជាក់ថា រដ្ឋាភិបាល បានប្រកាសបិទដំណើការកាស៊ីណូបណ្ដោះអាសន្ន កាលពីអំឡុងខែមិនាកន្លងមក ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រៅពីបិទកាស៊ីណូនេះ រដ្ឋាភិបាលក៏សម្រេចបិទសាលារៀន និងកន្លែងកម្សាន្តនានា ដូចជាក្លិប ខារ៉ាអូខេ និងហាមមិនឱ្យមានការជួបជុំជាលក្ខណទ្រង់ទ្រាយធំជាដើម។
Tag:
ហ៊ុន សែន
កាស៊ីណូ
ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com