ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Sanofi រៀបចំវេទិកាស្តីអំពីអាល្លែកហ្សីច្រមុះ
× ចាប់ពីថ្ងៃ ២៨ ខែមិថុនា ដល់ថ្ងៃ ០៤ កក្កដា២០២០ អង្គការអាល្លែកហ្សីពិភពលោក World Allergy Organization ប្រារព្ធសប្តាហ៍អាល្លែកហ្សីពិភពលោកដែលផ្តោតលើការយល់ដឹងទាក់ទងនឹងអាល្លែកហ្សី ដែលធ្វើឱ្យប៉ះពាល់ ដល់ សុខភាពនិងជីវិតរស់នៅរបស់ប្រជាជនជុំវិញ ពិភពលោក។ ក្រុមហ៊ុន Sanofi ចូលរួមចំណែកក្នុងយុទ្ធនាការនេះ តាមរយៈការលើកកំពស់ការយល់ដឹងអំពីអាល្លែកហ្សីច្រមុះ និងការបំពុលខាងក្នុងដល់គ្រូពេទ្យ និងបុគ្គលិកក្រុមហ៊ុនរបស់ខ្លួន។
នៅថ្ងៃទី១៨ខែកក្កដាក្រុមហ៊ុន Sonofi បានរៀបចំវេទិការតាមរយៈបណ្តាញទំនាក់ទំនង Zoom ស្តីអំពីការគ្រប់គ្រង អាល្លែកហ្សីច្រមុះប្រកបដោយប្រសិទ្ធភាពសម្រាប់តំបន់អាស៊ី។ ដោយឡែកនៅកម្ពុជាក្រុមគ្រូពេទ្យប្រមាណ៤៤នាក់ ដែលមានជំនាញត្រចៀក ច្រមុះ បំពង់កបានចូលរួមក្នុងវេទិកានេះ ដោយមានវាគ្មិនផ្នែកអាល្លែកហ្សីជាច្រើនបាន ចូលរួមធ្វើការបកស្រាយលើប្រធានបទផ្សេងៗទាក់ទងនឹងអាល្លែកច្រមុះ។
កញ្ញា Sathirakawinskul Monsinee ប្រធានប្រតិបត្តិក្រុមហ៊ុន Sanofi ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Sanofi តែងតែផ្តោតលើការលើកកំពស់ការទទួលបានឱសថនិងការថែទាំងសុខភាពសម្រាប់ប្រជាជនកម្ពុជាដើម្បីឱ្យពួកគេមានសុខភាពល្អនិងជីវិតកាន់តែប្រសើរ ហើយយើងជឿជាក់ថាការចូលរួមក្នុងការអប់រំនិងលើក កំពស់ការយល់ដឹងគឺជាការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា។”
លោក សឿន សុវណ្ណដា ប្រធានផ្នែកវិជ្ជសាស្ត្រប្រចាំក្រុមហ៊ុនSanofiក៏បានលើកឡើងថា “ប្រជាជនកម្ពុជាប៉ះពាល់ ដោយការបំពុលខាងក្នុងផ្ទះនិងកន្លែងធ្វើការដែលពួកគេមិនបានចាប់អារម្មណ៍។ សាធាតុតូចៗពីម៉ាស៊ីនត្រជាក់ ផ្សែងពី ធូបទាន រោមពីសត្វចិញ្ចឹម និងប្រភពផ្សេងៗក្នុងផ្ទះជាភ្នាក់ងារធ្វើឱ្យកើតជារោគសញ្ញាដូចជាកណ្តាស របស់ច្រមុះ ហ៊ាសម្បោរ ក្រហមភ្នែក ។ល។ រោគសញ្ញាធ្វើឱ្យរំខានយើងហើយនិងបង្កជាជំងឺផ្សេងៗ ប្រសិនបើ មិនបានព្យាបាល ទាន់ពេល។”
សុវណ្ណដាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសំអាតផ្ទះ កន្លែងធ្វើការ និងម៉ាស៊ីនត្រជាក់ឱ្យបានញឹកញាប់។ យើងគួរជៀស វាងដុតធូប ទាន ជក់បារី ហើយគួរស្នាក់ក្នុងផ្ទះនៅពេលមានភ្លៀង ឬខ្យល់បក់។ អ្វីដែលសំខាន់គឺយើងគួរស្វែង រកសេវាសុខាភិបាលប្រសិនបើមានរោគសញ្ញានៃអាល្លែកហ្សីច្រមុះ។
ការរៀបចំព្រឹត្តិការណ៍យល់ដឹងពីអាល្លែកហ្សីជាផ្នែកមួយនៃសកម្មភាពលើកកំពស់ការយល់ដឹង និងយុទ្ធនាការបង្ការ ជាច្រើនដែលក្រុមហ៊ុន ចូលរួម។ ក្រុមហ៊ុនផ្នែកឱសថរបស់បារាំងនេះមានគោលដៅផ្តល់ការអប់រំលើការថែរក្សា សុខភាពនិងឱសថដល់គ្រូពេទ្យនិងសាធារណជនកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com