ជាតិ
ខែមិថុនា ឆ្នាំ​២០២០ កុមារ និង​ស្ត្រី​ជាង ៥​ពាន់​នាក់​បាន​ទៅពិនិត្យ និង​ព្យាបាល​នៅ​គន្ធបុប្ផា​
04, Jul 2020 , 8:59 pm        
រូបភាព
ម្តាយ និងកុមារ​ កំពុងអង្គុយចាំព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ថតដោយ កញ្ញា ផាត ដាណេ។
ម្តាយ និងកុមារ​ កំពុងអង្គុយចាំព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ថតដោយ កញ្ញា ផាត ដាណេ។
​ភ្នំពេញ​៖ ក្នុង​ខែមិថុនា ឆ្នាំ​២០២០​នេះ កុមារ​ជាង​៥ ពាន់​នាក់ បាន​ទៅពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​



​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បង្ហាញថា កុមារ​ឈឺ​ចំនួន ៤០,៦៤២ នាក់ ត្រូវបាន​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ ដោយឡែក កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ៩,២៤៤ នាក់ និង​កុមារ​ចំនួន ២៧៧​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវ​ដាក់ឱ្យ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ 
 
​បើតាម​លិខិត​ដដែល កុមារ​ចំនួន ២,២០២​នាក់ ត្រូវ​បានទទួល​ការវះកាត់ និង​កុមារ​ចំនួន ១០២​នាក់ ត្រូវបាន​វះកាត់​បេះដូង​តាម​សរសៃឈាម​។ 
 
​រាល់​ការព្យាបាល​ទាំងអស់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​ភ្នំពេញ និង​សៀមរាប មិនមាន​ការគិត​កម្រៃ​នោះឡើយ​៕
 

Tag:
 មន្ទីរពេទ្យ​
  គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com