អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត សូម​ណែនាំ​អត្ថប្រយោជន៍​ដ៏​សម្បូរបែប របស់​គម្រោង​បន្ថែម​ថ្មី 4U For Everyone!
06, Jul 2020 , 3:29 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ ៖ ក្រុមហ៊ុន​សែ​ល​កាត មាន​ក្តី​សោមនស្ស​ជូនដំណឹង ដល់​អតិថិជន​ទាំងអស់​ឱ្យបាន​ជ្រាប នូវ​ការពង្រីក​គម្រោង Cellcard 4U ដែលជា​គម្រោង​ទូរស័ព្ទ ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ និង​ពេញនិយម​បំផុត នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ​។ ក្រុមហ៊ុន បានសម្រេច​បន្ថែម​នូវ​គម្រោង Cellcard 4U For Everyone ដើម្បី​ផ្តល់ជូន​អតិថិជន នូវ​ជម្រើស​កាន់តែ​សម្បូរបែប ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​អ៊ីនធឺណិត​។​
 
4U គឺជា​គម្រោង​ដ៏​ពេញនិយម និង​ជោគជ័យ​បំផុត​មួយ របស់​ក្រុមហ៊ុន​សែ​ល​កាត ដែល​ត្រូវបាន​បង្កើតឡើង ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​ធានាថា​ប្រជាជន​ខ្មែរ​គ្រប់រូប អាច​ទទួលបាន​ទិន្នន័យ​អ៊ីនធឺណិត​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់​ដើម្បី​ភ្ជាប់​ទំនាក់ទំនង ជាមួយ​មនុស្ស​ជុំវិញ ជាពិសេស​ក្នុង​កាលៈទេសៈ​ដ៏​ចាំបាច់​បំផុត​តែម្តង​។ 
 
​ជម្រើស​ថ្មី ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​របស់ Cellcard 4U For Everyone រួមមាន​គម្រោង 5,000 រៀល​10,000 រៀល 20,000 រៀល និង 40,000 រៀល ដោយ​ផ្តល់ជូន​នូវ​សុពលភាព ចាប់ពី ៧​ថ្ងៃ រហូតដល់ ១​ខែ​។ គម្រោង​នេះ មាន​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ដ៏​សម្បូរបែប​ដូចជា​៖
 
●​ ​4U 5,000 រៀល​៖ ទទួលបាន​ទិន្នន័យ 5000MB 5000 នាទី សម្រាប់​តេ​ក្នុង​ប្រព័ន្ធ និង 500 សារ​
●​ ​4U 10,000 រៀល​៖ ទទួលបាន​ទិន្នន័យ 12GB តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់ និង 1,200 សារ​
●​ ​4U 20,000 រៀល​៖ ទទួលបាន​ទិន្នន័យ 30GB តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់ និង 3,000 សារ​
●​ ​4U 4,000 រៀល​៖ ទទួលបាន​ទិន្នន័យ 70GB តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់ និង 7,000 សារ​
 
​គ្រប់​គម្រោង Cellcard 4U ទាំងអស់ អតិថិជន នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា គម្រោង​នៅសល់​បូក​បន្ថែម ទៅ​គម្រោង​ថ្មី​បន្ទាប់ ទទួលបាន​សេវាកម្ម Missed Call Alert ដោយ​ឥតគិតថ្លៃ និង​ទទួលបាន​ផ្កាយ​ទ្វេដង​ក្នុង Cellcard Club​។ ជាងនេះទៅទៀត គម្រោង​ប្រចាំ​សប្តាហ៍ ក៏មាន​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បើម ហើយ​រៀងរាល់​ពេលដែល​អតិថិ​ជន ប្រើប្រាស់​គម្រោង​បាន​បី​សប្តាហ៍ នោះ​ពួកគាត់​នឹង​អាច​ប្រើប្រាស់​សប្តាហ៍​ទី 4 បាន​ដោយ​ឥតគិតថ្លៃ​។ អតិថិជន​ប្រើប្រាស់ Cellcard 4U ក៏​អាច​ផ្ញើ​កាដូ​ទៅកាន់​អ្នកប្រើប្រាស់ Cellcard 4U ផ្សេងទៀត បាន​ផងដែរ​។​
 
​លោក អៀន វ៉ា​ត់​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា​៖ «​យើង​ចង់ឱ្យ​អតិថិជន​កាន់តែ​ច្រើនឡើង ទទួលបាន​នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ ពី​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​នេះ​។ Cellcard 4U For Everyone គឺជា​គម្រោង​ដំបូង​គេ​បំផុត ដែល​ឱ្យ​អ្នករក្សា​ទិន្នន័យ​នៅសល់ បូក​បន្ថែម​ទៅ​គម្រោង​ថ្មី​បន្ទាប់​។ ដូច្នេះ អតិថិជន​របស់​យើង នឹង​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាទី​គាប់ចិត្ត និង​សន្សំសំចៃ​បាន​ច្រើន ជាមួយ​គម្រោង​ពិសេស​នេះ​។ យើង​ពិតជា​ត្រេកអរ​ខ្លាំងណាស់ ដែល​អាច​ផ្តល់នូវ​ជម្រើស​ដ៏​ច្រើន​សម្បូរបែប ជូន​ដល់​អតិថិជន ដែលមាន​តម្រូវការ​ប្រើប្រាស់​ទិន្នន័យ​ច្រើន និង​ចង់បាន​សុពលភាព​យូរអង្វែង​»​។​
 
​ក្រុមហ៊ុន​សែ​ល​កាត បានរៀបចំ​បង្កើត​ក្រុមការងារ​ចម្រុះ ដែលមាន​ទាំង​ក្រុម​ក្រៅ​បណ្តាញ ក្រុម​អន​ឡាញ និង​ក្រុម​ចុះ​បម្រើសេវា​ផ្ទាល់ សម្រាប់ធ្វើ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ថ្មីៗ ដើម្បី​ជួយ​សម្របសម្រួល​ពួកគាត់​ក្នុងការ​ភ្ជាប់​គម្រោង Cellcard 4U For Everyone ខណៈដែល​ការអនុវត្តន៍​គម្លាត​សង្គម ក៏​ត្រូវបាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​។​
 
​កាន់តែ​អស្ចារ្យ​ទៀត​នោះ ក្រុមហ៊ុន​ក៏បាន​ជ្រើសរើស​អតិថិជន Cellcard 4U ចំនួន​បី​ដង ក្នុង​មួយ​សប្តាហ៍ ដើម្បី​ផ្តល់នូវ​កាដូ​ភ្ញាក់ផ្អើល​ជូន​ដល់​ពួកគាត់​។ អតិថិជន​ភ្ជាប់​គម្រោង 4U ទាំងអស់ នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម 10% រហូតដល់​ចុងខែ​កក្កដា​ផងដែរ​។​
 
​អតិថិជន អាច​ចុច *5000# ឬ​ចូលទៅ​កាន់​គេហទំព័រ​សែ​ល​កាត ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ពី​គម្រោង 4U For Everyone ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com