ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! អាហារ​ដែល​អ្នក​មានប​ញ្ហា​ស្បែក​ខ្លាញ់ ពុំគួរ​ទទួលទាន​
07, Jul 2020 , 8:59 pm        
រូបភាព
​របប​អាហារ​មាន​ឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​ស្បែក​។ ថា​តើ​អាហារ​អ្វីខ្លះ​ដែល​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់​មិនគួរ​ទទួលទាន​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖

 
១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​អាច​ជះ​ផលប៉ះពាល់​ដល់​សុខភាព​ស្បែ​កបាន ពិសេស​ប្រសិនបើ​អ្នកមាន​ស្បែក​ខ្លាញ់​។ នេះ​ក៏​ព្រោះតែ​អាហារ​ប្រភេទ​នេះរ​ញោច​ក្រពេញ​ខ្លាញ់​ដែល​បណ្ដាលឱ្យ​ស្បែក​កាន់តែ​ឡើង​ខ្លាញ់​ជាង​មុន​។​
 
២. សាច់​សម្បូរ​ខ្លាញ់​និង​សាច់​ក្រហម​
 
​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់​ក៏​គួរ​កម្រិត ឬ​ចៀសវាង​ការទទួល​ទាន​សាច់​សម្បូរ​ខ្លាញ់​និង​សាច់​ក្រហម​រួមមាន​សាច់​ចៀម សាច់គោ និង​សាច់ក្រក​ជាដើម​។ សាច់​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត saturated ដែល​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមបញ្ចូល​ទាំង​ជំងឺ​បេះដូង ជំងឺ​ធាត់​ជ្រុល និង​ពិសេស​ការ​រលាក​ក្នុង​រាងកាយ​ដែល​បង្កើន​ការផលិត​ជាតិ​ខ្លាញ់​។ អ្នក​ក៏​គួរ​ចៀសវាង​អាហារ​សម្បូរ​ខ្លាញ់​មិនល្អ saturated fats និង Trans Fats ដទៃទៀត​ផងដែរ​។​
 
៣. អាហារ​ប្រៃ​
 
​របប​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​អាច​បំផ្លាញ​សុខភាព​ស្បែក​គួរឱ្យ​ព្រួយបារម្ភ​តាមរយៈ​ការបង្កើន​ការ​រលាក​ក្នុង​រាងកាយ​។​
 
៤. អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​
 
​ការទទួល​ទាន​ស្ករ​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​កម្រិត​នៃ​ការផលិត​អាំង​ស៊ុយ​លីន​ក៏​កើនឡើង​តាម​នោះ​។ ជា​លទ្ធផល​ក្រពេញ​ខ្លាញ់​ក៏​ផលិត​ខ្លាញ់​ច្រើនជាង​មុន ហើយ​បញ្ហា​រោគ​មុន​និង​ស្បែក​ខ្លាញ់​ក៏​លេចឡើង​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ស្ករ​ធម្មជាតិ​ដែលមាន​ប្រភពពី​បន្លែ​ផ្លែឈើ​ជំនួស​វិញ ប៉ុន្តែ​ក្នុង​កម្រិត​មធ្យម​។​
 
៥. អាហារ​ហឹរ​
 
​អាហារ​ហឹរ​ក៏​មិន​សាក​សម​សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់​ដែរ​។ នេះ​ក៏​ព្រោះតែ​អាហារ​ហឹរ​អាច​បង្ក​ការ​រលាក ជះឥទ្ធិពល​ដល់​កម្រិត​pH​នៃ​ស្បែក និង​នាំឱ្យ​ឡើង​មុន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com