សម្រាប់មនុស្សគ្រប់រូប ប្រាកដជាមិនសូវចង់ស្តាប់ ពាក្យមិនល្អប៉ុន្មាននោះទេ ដូចជា៖ពាក្យថា បណ្តាសា គឺពាក្យមួយដូចជាប្រផ្នូលមិនល្អមួយ ដែលគ្រួសារ មិត្តភក្តិ សាច់ញាតិ្ត រួមទាំងអ្នកនៅក្បែរខ្លួនទាំងអស់មិនប្រាថ្នា ហើយតែងតែសុំសេក្តីសុខ និងជៀសផុតពីគ្រោះចង្រៃ។ នៅថ្ងៃនេះ យើងខ្ញុំសូមបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីជៀសវាងរបស់ទាំងអស់នេះ។
តើលោកអ្នកចង់ដឹងដែរឬទេ? នេះគឺជាវដ្តអាយុកាល របស់មនុស្សម្នាក់ៗជាមធ្យម និងសកម្មភាពដែលត្រូវធ្វើ៖
១. យុវវ័យ (អាយុចាប់ពីការ ចាប់កំណើតរហូតដល់អាយុ ២០ឆ្នាំ)៖ ចំណុចដែលគួរផ្តោតទៅលើគឺពេលវេលា និងសុខភាព ប៉ុន្តែហិរញ្ញវត្ថុនៅមានកំណត់
គឺជាវ័យដែលបង្កកំណើត ដែលមនុស្សចង់ចេះ ចង់ដឹង ចង់ស្គាល់ ដើម្បីទទួលបាននូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ជីវិតថ្មីៗ តាមរយៈគ្រួសារ សាលារៀន និងសហគមន៍។ សកម្មភាពដែលត្រូវធ្វើ គឺព្យាយាមសិក្សាពីចំណង់ចំណូលចិត្ត និងទេពកោសល្យខ្លួនឯង បង្កើតមិត្តភាព មនោសញ្ចេតនា (គ្រួសារ និងស្នេហា) ដំណើរកម្សាន្តលក្ខណៈគ្រួសារ និងមិត្តភក្តិ *។ ក្នុងវ័យនេះ គឺជាវ័យដែលចំណាយខ្ពស់ ទាំងគ្មានចំណូល ឬចំណូលតិចតួច។
២. បឋមវ័យ (ចាប់ពីអាយុ ២០ឆ្នាំ រហូតដល់ប្រហែល ៤០ឆ្នាំ)៖ គ្មានពេលវេលា សុខភាព និងមានហិរញ្ញវត្ថុ
ក្នុងវ័យនេះ មនុស្សព្យាយាមស្វែងយល់អំពីទំនួលខុសត្រូវនៅក្នុងជីវិត និងសង្គម ដូចជា ការបញ្ចប់ការសិក្សា ការទទួលបានការងារពេញម៉ោង ឬចាប់ផ្តើមធ្វើអាជីវកម្ម។ សម្មភាពដែលត្រូវធ្វើគឺ រៀនចរចា រៀនប្រើប្រាស់ពាក្យសំដី រៀនជំទាស់ រៀនរស់ដោយខ្លួនឯង រក្សាសុខភាព និងសម្រស់ រៀនទទួលស្គាល់កំហុស រៀនគ្រប់គ្រងសំពាធ និងពេលវេលា។ល។ បឋមវ័យ គឺជាវ័យដែលត្រូវចេះគ្រប់គ្រងចំណាយ និងចំណូល។
៣. មជ្ឈិមវ័យ (ចាប់ពីអាយុ ៤០ឆ្នាំ រហូតដល់ប្រហែល ៦០ឆ្នាំ)៖ គ្មានពេលវេលា សុខភាពចុះទន់ខ្សោយ និងមានហិរញ្ញវត្ថុ
ក្នុងវ័យនេះ ជាវដ្តដ៏មមាញឹកនៅក្នុងជីវិត ទទួលសំពាធ និងគំនាបបន្ថែម ដូចជា កិត្តិយស ទ្រព្យសម្បត្តិ អកប្បកិរិយា ពេលវេលា និងសុខភាព។ សម្មភាពដែលគួរធ្វើគឺត្រូវពេញចិត្ត និងទទួលស្គាល់នូវអ្វីដែលយើងមាន កែទម្លាប់អាក្រក់ ធ្វើឲ្យជីវិតស្រស់បំព្រង ការអត់ឱន បង្កើតស្នាដៃ និងសាងកេរ្តិ៍ឈ្មោះ និងចុងក្រោយគឺរៀបចំផែនការសន្សំមុនចូលនិវត្តន៍។ល។ មជ្ឈិមវ័យ គឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ ចំណាយ និងចំណូល។
៤. បច្ឆិមវ័យ (ចាប់ពីអាយុ ៦០ឆ្នាំ រហូតដល់ប្រហែល ៨០ឆ្នាំឡើងទៅ)៖ពេលវេលា សុខភាពទ្រុឌទ្រោម និងហិរញ្ញវត្ថុមានកំណត់
មនុស្សបានឈានទៅដល់វ័យចំណាស់ ហើយវ័យនេះ ជីវិតគឺផុយស្រួយមែនទែន ដែលរួមផ្សំជាមួយភាពទ្រុឌទ្រោមខ្លាំង ឬជរា។ ក្នុងស្ថានភាពនេះ ការថែរក្សាពីក្រុមគ្រួសារ កូនចៅ គឺជាសកម្មភាព ដែលជីដូនជីតាគ្រប់រូបរំពឹងទុក។ ប៉ុន្តែប្រសិនបើការគិតបានផ្ទុយស្រឡះ តើលោកអ្នក នឹងមានវិប្បដិសារីដូចម្តេចខ្លះ នៅពេលអ្នកឈឺស្កាត់ គ្មានអ្នកមើលថែរក្សា និងមិនអាចផ្គត់ផ្គង់ខ្លួនឯងបាន? ដូច្នេះ ចូរគិតត្រឡប់មកវិញម្តងទៀត ចំពោះបឋមវ័យ និងមជ្ឈិមវ័យ ចាប់ផ្តើមបង្កើតផែនការជីវិតរបស់អ្នកទាំងអស់គ្នា ជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិតនាំមុខគេ ពីប្រទេសជប៉ុន លោកអ្នកនឹងទទួលបាន
- អត្ថប្រយោជន៍បន្តែម ២០% រៀងរាល់ ៣ឆ្នាំម្តង
- អតិថិជន ជាមួយក្រុមហ៊ុនត្រឹមតែ ៩,៦០០$ ហើយអតិថិជននឹងទទួលបានទឹកប្រាក់សន្សំត្រឡប់ទៅវិញ តាមកាលកំណត់ រហូតដល់ ១០,០០០ $
- អាចចាប់ផ្តើមផែនការសន្សំ ចាប់ពី ៣,០០០ $ ឡើងទៅ ដែលមានរយៈពេល ចាប់ពី ៦ឆ្នាំ
- កញ្ចប់មួយទទួលបាន ការ ការពារ រហូតដល់ ៤នាក់ និង
- អាចទទួលបានការការពាររហូតដល់ ១៥ ដងនៃប្រាក់មូលដ្ឋាន។
ជាចុងក្រោយ សូមចាប់ផ្តើមផែនការរបស់លោកអ្នក ដើម្បីទទួលបានសុខសុភមង្គល និង
អត្ថបទខាងលើត្រូវបានដកស្រង់ និងកែសម្រួលពីវេបសាយខាងក្រោម :
(អត្ថបទពាណិជ្ជកម្ម)