អត្ថបទពាណិជ្ជកម្ម
បុរី ប៊ុនលី ប្រកាស​បើក​លក់​ប្លុក​ថ្មី​ដំណាក់កាល​២ ក្រោយ​ដំណាក់កាល​១ លក់​អស់រលីង
10, Jul 2020 , 11:08 am        
រូបភាព
​គម្រោង បុរី ប៊ុនលី ទើបតែ​ប្រឡូក​ចូល​ទីផ្សារ​ដំណាក់កាល​ទី​១  ប្រមាណ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ តែ​គម្រោង បុរី ប៊ុនលី ទទួលបាន​ជោគជ័យ និង​វិវត្តន៍​ទៅកាន់​ការពង្រីក​វិសាលភាព និង​កិត្តិនាម​របស់ខ្លួន​យ៉ាងខ្លាំង​។ យើង​សង្កេតឃើញថា បុរី ប៊ុនលី មាន​សន្ទុះ​គាំទ្រ​ពី​សំណាក់​អតិថិជន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គម្រោង​នៃ​ដំណាក់កាល​ដំបូង ត្រូវបាន​លក់​អស់ទាំង​ស្រុង​។ នេះ​ស​បញ្ចាក់​ពី​ការមើលឃើញ​ពី​គុណ​តម្លៃ និង​ភាពលេច​ធ្លោ​របស់​គម្រោង បុរី ប៊ុនលី​។ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​អតិថិជន បុរី ប៊ុនលី សម្រេច​ប្រកាស​បើក​លក់​ប្រភេទ​ផ្ទះ ថោ​ន ហោ​ស៍​- ប៊ី (Town House-B) ដំណាក់កាល ២ ដោយមាន​ត្រឹមតែ ៥0​ខ្នង​តែប៉ុណ្ណោះ​។
 
​គួរបញ្ជាក់​ផងដែរ​ថា គម្រោង ថោ​ន ហោ​ស៍ ប៊ី (Town-House B) ថ្មី​របស់ បុរី ប៊ុនលី នេះ នឹង​ក្លាយជា  ជា​លំនៅស្ថាន​សម្រាប់ ធ្វើ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម និង​ជា​ការិយាល័យ​ដ៏​ទំនើប ផងដែរ​។ នោះ​ក៏​ដោយសារតែ  គម្រោង បុរី ប៊ុនលី ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​អាជីវកម្ម ដ៏​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រជាជន​ក្នុង​តំបន់  ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃដី ប្រមាណ ៣ ហិកតា​។ 


 
​គម្រោង បុរី ប៊ុនលី ផ្តល់ជូន​ជា​ប្រភេទ​ផ្ទះ​២​ប្រភេទ និង​៤​ជម្រើស ដូចជា ហ្ស​ប ហោ​ស៍ អេ (Shop House-A) និង ហ្ស​ប ហោ​ស៍ ប៊ី (Shop House-B), ថោ​ន​ហោ​ស៍ អេ (Town House-A), និង ថោ​ន​ហោ​ស៍ ប៊ី (Town House-B) ។​
 
​រាល់​ប្រភេទ​ផ្ទះ​អាជីវកម្ម​ទំនើប របស់ បុរី ប៊ុនលី ត្រូវបាន​សាងសង់ឡើង ស្របទៅតាម​ផ្នត់គំនិត និង​ការចង់បាន​របស់​អតិថិជន ប្រកបដោយ​ការ​រចនា​ដ៏​ល្អ​ឯក ដែល​ផ្អែកទៅលើ​គុណភាព និង​ទំនុកចិត្ត ដោយ​ផ្តល់ជូន​នូវ​ភាព​ប្រណិត និង​ផាសុកភាព​សម្រាប់​កា​រស់នៅ ធ្វើ​ឲ្យ​ជីវិត​លោកអ្នក​កាន់តែ​ទាន់សម័យ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​លេខ​៖ 010 22 77 89, 068/077 22 77 89 ឬ​តាម​អាសយដ្ឋាន ផ្លូវ​បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com