COVID-19
ជាតិ
សុខភាព
ខ្មែរ​ពីរ​នាក់​មកពី​ម៉ាឡេស៊ី បាន​សះស្បើយ​ពី​កូ​វីដ​-១៩ ខណៈ​កម្ពុជា​មិន​រកឃើញ​ករណី​ថ្មី​ជាង​១០​ថ្ងៃ​មកហើយ​
11, Jul 2020 , 9:26 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្ននៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣មេសា ឆ្នាំ២០២០។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្ននៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣មេសា ឆ្នាំ២០២០។
​ភ្នំពេញ​៖ បុរស​វ័យ​២៣ និង​កុមារា​វ័យ​១៥ ដែល​ក្រសួងសុខាភិបាល​រកឃើញ​ជំងឺ​កូ​វីដ​-១៩(COVID-19) ពេល​វិល ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៧​មិថុនា ឆ្នាំ​២០២០​កន្លងមក គឺ​បានជា​សះស្បើយ​ហើយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១១​កក្កដា ដោយ​អះអាងថា បច្ចុប្បន្ន​កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​៨​នាក់​ទៀត ខណៈ​កម្ពុជា​មិន​រកឃើញ​ករណី​ថ្មី​នៃ​ជំងឺ​អស់​រយៈពេល​២​សប្តាហ៍​មកហើយ​។

 
​បុរស​វ័យ​២៣ ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ខាងលើ​នោះ គឺជា​អ្នករស់នៅ ក្នុង​ខេត្តកំពង់ចាម​។ រីឯ​កុមារា​វ័យ​១៥​ឆ្នាំ ជា​អ្នក​រស់នៅក្នុង​ខេត្តតាកែវ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១១​កក្កដា​នេះ កម្ពុជា​រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៤១​នាក់​។ ក្នុងនោះ​មាន​១៣៣​នាក់ បានជា​សះស្បើយ និង​៨​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ក្នុង​សេចក្តី​ដំណឹង​ខាងលើ​ដែល​ចុះហត្ថលេខា​ដោយ​អ្នកស្រី​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា​អ្នកជំងឺ​កូ​វីដ​-១៩​ដែល​កម្ពុជា​នៅ​សេសសល់​៨​នាក់​នោះ គឺ​សុទ្ធសឹង​ជា​អ្នក​បាន​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com