​ទីតាំង​ទេសចរណ៍​៧​កន្លែង​នៅ​ព្រៃវែង​ដែល​មិនគួរ​មើលរំលង​
ជាតិ
​ទីតាំង​ទេសចរណ៍​៧​កន្លែង​នៅ​ព្រៃវែង​ដែល​មិនគួរ​មើលរំលង​
12, Jul 2020 , 9:19 am        
រូបភាព
ដោយ​៖ ជឿន ស្រី​ណ​យ​
 
​ព្រៃវែង​៖ ខេត្តព្រៃវែង មាន​តំបន់​ទេសចរណ៍​ចំនួន​៧​កន្លែង រួមមាន​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយកន្លែង​, រមណីយដ្ឋាន​វប្បធម៌​ចំនួន ៣​កន្លែង និង​រមណីយដ្ឋាន​ធម្មជាតិ​៣​កន្លែង​។​នេះ​បើតាម​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ដែល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​វ​ឌ្ឍ​ភាព​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​បន្ត​របស់​ខេត្ត នៅ​ថ្ងៃទី ៩​ខែកក្កដា ឆ្នាំ​២០២០​។



​លោក​អភិបាលខេត្ត​បញ្ជាក់​ដូច្នេះ​៖«​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយកន្លែង គឺ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នគរ​ភ្នំ​។ រមណីយដ្ឋាន​ធម្មជាតិ​៣​កន្លែង គឺ​រមណីយ​ដា្ឋ​ន​ទួល​ព​ន្ធ័​តា​ឡី​បឹង​សេ្ន​ហ៍ “ រមណី​ដ្ឋា​ន​ស្ទឹង​ចារ និង​រមណីយដ្ឋាន​ដីដុះ​។ រមណីយដ្ឋាន​វប្បធម៌​ចំនួន ៣​កន្លែង គឺ​រមណីយដ្ឋាន​ទួល​បារាយ​អណ្តែត រមណីយដ្ឋាន​ទួល​អស់លោក និង​រមណីយដ្ឋាន​ប្រាសាទព្រៃ​ដើម​ស្រុក​»​។​


 
​តាម​លោក ជា សុ​មេធី ក្នុង​ឆ្នាំ​២០១៩ ខេត្តព្រៃវែង ទទួលបាន​ភ្ញៀវទេសចរ​សរុប ៥២៧,៩១៦​នាក់ ក្នុងនោះ​ទេសចរ​ជាតិ​ចំនួន ៥២៤, ២៣៤​នាក់ និង​ភ្ញៀវទេសចរ​អន្តជាតិ​ចំនួន ៣ ៦៨២​នាក់​។ 
 
​ដ្បិត​មិនសូវមាន​ភាពល្បីល្បាញ​ផ្នែក​ទេសចរណ៍ ប៉ុន្តែ​ខេត្ត​ដែល​នៅ​ភាគ​អាគ្នេយ៍​នេះ ជា​ខេត្ត​ដែល​ផលិត​ស្រូវ​បាន​ច្រើនជាងគេបង្អស់​នៅ​កម្ពុជា​។​
​សូមជម្រាបថា ខេត្តព្រៃវែង មាន​ចម្ងាយ​៩៥​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា​។ ខេត្ត​នេះ មាន​ព្រំប្រទល់​ខាងជើង​ជាប់​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ខាងកើត​ជាប់​ខេត្តស្វាយរៀង និង​ប្រទេស​វៀតណាម និង​ខាងលិច​ជាប់​ខេត្តកណ្ដាល និង​ខាងត្បូង​ជាប់​ប្រទេស​វៀតណាម​៕







Tag:
 តំបន់​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com