ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
«ភ្នំប្រុស-ភ្នំស្រី» ដីកំពង់ចាម មានដើមឈើធំៗ និងសម្បូរសត្វស្វា
12, Jul 2020 ,
9:59 am
រូបភាព
×
ដោយ:
ពេលឮឈ្មោះ ភ្នំប្រុស-ភ្នំស្រី ប្រជាពលរដ្ឋខ្មែរ នឹងនឹកឃើញពីរឿងព្រេងបុរាណខ្មែរដែលនិយាយអំពីការចូលស្ដីដណ្តឹង។ តាមរយៈរឿងព្រេងបុរាណខ្មែរធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមានបំណងចង់ទៅកម្សាន្ត និងស្គាល់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ។
មកដល់បច្ចុប្បន្នតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ បានក្លាយជាទីកម្សាន្ត បានទាក់ទាញភ្ញៀវទេសចរជាច្រើនដោយសារតែទេសចរ ចង់ស្គាល់តំបន់ទេសចរណ៍ក្នុងរឿងព្រេងខ្មែរមួយនេះ។ លោក សុធា ពេជ្រ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លើកឡើងថា៖ «ចំណុចទាក់ទាញ គឺដោយសារនៅទីនោះជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ នៅទីនោះមានដើមឈើធំៗ និងសម្បូរសត្វស្វា»។ បើតាមលោក សុធា ពេជ្រ តំបន់ទេសចរណ៍ភ្នំប្រុស ភ្នំស្រីទទួលបានភ្ញៀវទេសចរប្រហែល ៧ម៉ឺននាក់ នៅក្នុងឆ្នាំ២០១៩។
ភ្នំប្រុស-ភ្នំស្រីជារមណីយដ្ឋានមួយស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយស្ថិតនៅភាគខាងលិចនៃទីរួមខេត្តកំពង់ចាម ប្រមាណ ៧ គីឡូម៉ែត្រ។ ភ្នំមួយគូនេះ បានបង្កើតជារឿងនិទានទាក់ទងនឹងការចូលស្តីដណឹ្តងកូនចៅ។ ជាពិសេសនោះ ភ្នំទាំងពីរនេះ ក៏ជានិមិត្តរូបនៃបញ្ញានិងការអត់ធ្មត់របស់ស្ត្រី ផងដែរ៕
រូបភាពពី៖ មន្រ្តីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងថ្មីៗ
ព័ត៌មានក្នុង
ThmeyThmey25:
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
4 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
4 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
22 ម៉ោង
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
7 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម