កុំ​រំលង​! គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​សុដន់​យារ​ធ្លាក់​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
កុំ​រំលង​! គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​សុដន់​យារ​ធ្លាក់​
13, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​សុដន់​យារ​ធ្លាក់​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​បែប​ធម្មជាតិ​ងាយៗ​ដែល​អ្នក​គួរ​ព្យាយាម​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​សុដន់​យារ​ធ្លាក់ ៖

 
១. រក្សា​ឱ្យបាន​នូវ​របប​អាហារ​មាន​តុល្យភាព​
 
​វា​ជាការ​សំខាន់​ក្នុងការ​ផ្ដល់ឱ្យ​រាងកាយ​ជាមួយ​សារធាតុចិញ្ចឹម​ត្រឹមត្រូវ​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុដន់​តឹង​ណែន​ស្អាត​។ ហើយក៏​ត្រូវ​ប្រាកដ​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នកមាន​ផ្ទុក​វីតាមីន​និង​ជាត​រ៉ែ​គ្រប់គ្រាន់​ផង​។ អ្នក​ក៏​គួរ​រួម​ប​ញ​ញ​ចូល​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​សុខ​ភាពល្អ​ក្នុង​របប​អាហារ​ដែរ​។​
 
២. ធ្វើការ​ម៉ាស្សា​សុដន់​របស់​អ្នក​
 
​ការ​ម៉ាស្សា​ពិតជា​ល្អ​ចំពោះ​សុដន់​និង​ដើមទ្រូង​របស់​អ្នក​។ ការ​ម៉ាស្សា​ល្អ​មួយ​នឹង​ជួយ​សម្រួល​លំ​ហូរឈាម​ផ្គត់ផ្គង់​ជាលិកា​សុដន់​នូវ​អុកស៊ីត​សែន ព្រមទាំង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាព​តឹង​ណែន​ស្អាត​។​
 
៣. ប្រើប្រាស់​ជែ​ល​ប្រទាល​កន្ទុយក្រពើ​
 
​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ៗ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ធ្វើឱ្យ​ស្បែក​តឹង​ណែន​និង​ក្មេង​ជាង​វ័យ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ដើមទ្រូង ឬ​សុដន់​ដោយ​ប្រើ​ចុង​ម្រាមដៃ​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ក្រោយ​រយៈពេល ១៥ នាទី​។ អនុវត្ត​ឱ្យបាន​ពី ៤ ទៅ ៥ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ជ្រើសរើស​ប្រើប្រាស់​ម៉ាស​បិត​លើ​សុដន់ ឬ​ដើមទ្រូង​
 
​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយ​សប្តាហ៍​កិន​លាយ​ត្រសក់​ដែល​ចិញ្ច្រាំ​ម៉ដ្ឋ ១ ផ្លែ​ជាមួយ​ផ្នែក​ពណ៌​លឿង ១ គ្រាប់​និង​បន្ថែម​បឺ​រ​ចូលគ្នា​ឱ្យ​សព្វ​។ លាប​ល្បាយ​លើ​សុដន់​និង​ដើមទ្រូង រួច​លាង​សម្អាត​ចេញ​នៅ​រយៈពេល​ពី ១៥ ទៅ ២០ នាទី​ក្រោយ​។​
 
៥. ធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ទ្រូង​
 
​ការពង្រឹង​សាច់ដុំ​ក្នុង​តំបន់​ដើមទ្រូង គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​ទប់ស្កាត់​បញ្ហា​សុដន់​យារ​ធ្លាក់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​រួមបញ្ចូល​លំ​ហាត់ប្រាណ​ណាមួយ​ដែល​សាក​សម​សម្រាប់​សាច់ដុំ​ទ្រូង​ដូចជា​ក្បាច់​អា​វ៉ង់​ជាដើម​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
៦. សម្រក​ទម្ងន់​ដែល​លើស​
 
​ជាលិកា​ខ្លាញ់​ច្រើនពេក​ក្នុង​តំបន់​ទ្រូង​អាច​បណ្ដាលឱ្យ​សុដន់​យារ​ធ្លាក់​មិន​ស្អាត​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​ចាំបាច់​គួរ​សម្រក​ទម្ងន់​ដែល​លើស​ចេញ​ខ្លះ​ដើម្បី​អាច​រក្សាបាន​នូវ​សុដន់​តឹង​ណែន​ស្អាត​។ ការ​មាន​ទម្លាប់​ទទួលទាន​អាហារ​សុខភាព​ល្អ ព្រមជាមួយ​ការហាត់​ប្រាណ​ជាប្រចាំ​នឹង​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com