ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! ព្យាបាលការឡើងបូសឆាប់រហ័ស ជាមួយរូបមន្តបែបធម្មជាតិទាំងនេះ
× បញ្ហាឡើងបូសមិនពិបាកនឹងដោះស្រាយឡើយ។ គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិព្យាបាលបូសឆាប់រហ័ស ៖
១. ស្អំកម្ដៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ក្រណាត់ស្អាតមួយក្នុងទឹកក្ដៅឧណ្ហ (អ្នកក៏អាចបន្ថែមអំបិលបន្តិចក្នុងទឹក) រួចប្រើប្រាស់ក្រណាត់នេះស្អំលើបូសសម្រាប់រយៈពេល ២០ នាទី។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ។
២. ម្សៅរមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្សៅរមៀតជាមួយទឹកឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើបូសឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។
៣. ខ្ទឹមបារាំង
ហាន់ខ្ទឹមបារាំងជាបន្ទះក្រាស់ៗ រួចរុំក្នុងស្បៃស្អាតមួយ ហើយស្អំលើបូសសម្រាប់រយៈពេល ១ ម៉ោង។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ។
៤. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺកិនខ្ទឹមសប៉ុន្មានកំពឹសឱ្យម៉ដ្ឋខាប់ៗ។ លាបល្បាយខ្ទឹមលើបូសឱ្យវបានច្រើនដងក្នុងមួយថ្ងៃ។
៥. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹក រួចលាបវាលើបូស។ អនុវត្តឱ្យបានច្រើនដងក្នុងមួយថ្ងៃដើម្បីឆាប់ជាសះស្បើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com