ជាតិ
​ជាង​១​ខែ​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​កូនឈើ​ជិត​៥​ម៉ឺន​ដើម​ដល់​ស្ថាប័នរដ្ឋ និង​ឯកជន​
14, Jul 2020 , 3:41 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចែកចាយ​កូនឈើ​គ្រប់​ប្រភេទ​ជិត​៥​ម៉ឺន​ដើម ទៅដល់​សហ​មន៍ អង្គការ ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន នៅក្នុង​ខេត្តសៀមរាប និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ក្នុង​រយៈពេល​ជាង​មួយខែ​នៃ​យុទ្ធនា​ការដាំ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។



​កូនឈើ​ទាំង​៥​ម៉ឺន​ដើម​នេះ រួមបញ្ចូល​ទាំង​ប្រភេទ​ឈើ​ដែលមាន​តម្លៃ និង​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​រួមមាន ប្រភេទ​កូនឈើ​គ្រញូង ធ្នង់ បេង ច្រេស ឈើទាល ជាដើម​។ ក្រៅពី​ប្រភេទ​កូនឈើ​ដែលមាន​តម្លៃ​ទាំងនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ចែក​នូវ ប្រភេទ​កូនឈើ​ផ្សេងទៀត​ដូចជា ច្រេស ឈើទាល គគីរ កកោះ រំដួល គុយ សិរមាន់ ផ្ការ​ក្ងោក និង​ផ្ការ​ឥន្ទនេល​។ 


 
​បើតាម​សេចក្ដីជូនដំណឹង​ដដែល កូនឈើ​ទាំងអស់នោះ ត្រូវបាន​ប្រគល់​ទៅដល់​ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្ត​អារាម វិស័យ​ឯកជន និង​សាធារណជន​ទូទៅ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឱ្យ​ប្រសើរ​ឡើងវិញ ទាំង​នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ដទៃទៀត​នៃ​ប្រទេស​ម្ពុ​ជា​។ 
 
​កូនឈើ​គ្រប់​ប្រភេទ​ទាំង  ៥​ម៉ឺន​ដើម​នេះ ត្រូវបាន​ចែក​ដល់​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី ចំនួន​១០,៧០០​ដើម​, ទីបញ្ជាការ​យោធភូមិភាគ​៤ ចំនួន​៥​ពាន់​ដើម និង​ស្ថាប័ន​ជាច្រើន​ទៀត ចំនួន​ជាង​១​ពាន់​ដើម ក្នុង​មួយ​ស្ថាប័ន​៕  
 
 
 

Tag:
 កូនឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com