​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត វគ្គ​១/២ ជើង​ទី​១៖ សៀមរាប​ប៉ះ​ព្រៃវែង ត្បូងឃ្មុំ​ជួប​កែប​
កីឡាជាតិ
ជាតិ
​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត វគ្គ​១/២ ជើង​ទី​១៖ សៀមរាប​ប៉ះ​ព្រៃវែង ត្បូងឃ្មុំ​ជួប​កែប​
15, Jul 2020 , 12:22 pm        
រូបភាព
ពីឆ្វេងទៅស្តាំ កីឡាករពីសៀមរាប ព្រៃវែង កែប និង​ត្បូងឃ្មុំ។ រូបថត CNCC
ពីឆ្វេងទៅស្តាំ កីឡាករពីសៀមរាប ព្រៃវែង កែប និង​ត្បូងឃ្មុំ។ រូបថត CNCC
ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​បាន​ឈាន​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​(១/២) ដោយនៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នេះ មានការ​ប្រកួត​ចំនួន​ពីរ​គូ ក្នុងនោះ​សៀមរាប​ស្វាគមន៍​ព្រៃវែង ខណៈ​ត្បូងឃ្មុំ​តទល់​ជាមួយ​ក្រុម​កែប​។



​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​សៀមរាប​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ទទួលភ្ញៀវ​ព្រៃវែង សម្រាប់​ជំនួប​ជើង​ទី​១​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ​។ មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ ក្រុម​ទាំង​ពីរបាន​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្នុងនោះ​សៀមរាប​បាន​ទម្លាក់​កណ្តាល​ដោយ​បាល់​កាត់សេចក្តី ៣-១ ក្រោយ​ប្រកួត​ពីរ​ជើង​ពួកគេ​រក្សា​លទ្ធផល​ស្មើ ៤-៤ រីឯ​ព្រែ​វែង​ទម្លាក់​កោះកុង​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៨-១​។​

​នៅ​ម៉ោង​ដំណាលគ្នា​នេះដែរ ក្រុម​ការពារ​តំណែង​ជើងឯក​ត្បូងឃ្មុំ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​កែប នៅ​កីឡដ្ឋាន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់​។ មុន​ឡើង​មកជួប​កែប​នៅ​វគ្គ​នេះ ក្រុម​ត្បូងឃ្មុំ​បាន​ទម្លាក់​កំពង់ស្ពឺ​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៣-១ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ​កែប​ទម្លាក់​កំពង់ឆ្នាំង​ជាមួយ​លទ្ធផល ៦-៥៕  

 


Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com